ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ស្នើពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជនឆបោកតាមទូរសព្ទ និងបណ្តាញសង្គម
ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសាធារណជន រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរសព្ទចលត ឬតាមគណនី ភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរសព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីការពារពីជនឆបោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៅថ្ងៃនេះ។

តាមរយៈសេចក្តីប្រកាសនេះ បានបញ្ជាក់ថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរសព្ទ ខណៈដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាបន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាបន នៃជនរងគ្រោះ ឬទូរសព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី ដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធី ទូរសព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។
បើតាមធនាគារជាតិ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរសព្ទចលត ឬតាមគណនី ភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរសព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីការពារពីជនឆបោក៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន