ព័ត៌មានជាតិ
កម្ពុជា មានសមាគមសារព័ត៌មានច្រើនជាងគេ បើធៀបប្រទេសដទៃ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា នៅកម្ពុជាមានសមាគមសារព័ត៌មានច្រើនជាងគេ បើប្រៀបនឹងបណ្ដាប្រទេសដទៃនៅលើពិភពលោក។ លោករដ្ឋមន្ត្រី អះអាងបែបនេះក្នុងឱកាសអញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីរសៀលថ្ងៃទី២៤ ខែមីនា។

លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹងថា៖ «នៅកម្ពុជាមានសមាគមសារព័ត៌មានប្រមាណជាង៥០ ខណៈដែលនៅបណ្ដាប្រទេសដទៃមានសមាគមសារព័ត៌មានតែ១ ឬ២ប៉ុណ្ណោះ»។ លោករដ្ឋមន្ត្រី បានអះអាងថា បើប្រៀបធៀបទៅនឹងប្រទេសគេ គឺកម្ពុជាមានអត្រាខ្ពស់ជាងគេលើសកលលោកដែលមានសមាគមសារព័ត៌មានច្រើនលើសលប់។
តែយ៉ាងណាក្ដី លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកសារព័ត៌មានអាជីព និងមានក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយឲ្យកាន់តែសកម្មថែមទៀត។ បើតាមលោករដ្ឋមន្ត្រី ព័ត៌មានក្លែងក្លាយមានន័យច្រើន ព្រោះខ្លះជាព័ត៌មានដែលគេបំភ្លៃដោយចេតនា និងព័ត៌មានខ្លះមិនបំភ្លៃទេ តែគេពង្រីកពីតូចឲ្យទៅជាធំ។ ដូច្នេះ កត្តាដែលសំខាន់ គឺអ្នកសារព័ត៌មានទាំងអស់ត្រូវតែជួយលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។

លើសពីនេះ លោក ខៀវ កាញារីទ្ធ ក៏បានក្រើនរំលឹកបន្ថែមទៀតនូវសាររបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អ្នកសារព័ត៌មានទាំងអស់អនុវត្ត គឺត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត មិនបំពានអ្នកដទៃ កុំបំភ្លៃការពិត។ តែក្នុងករណីដែលអ្នកសារព័ត៌មានផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌ ក្រសួងក៏មានសិទ្ធិដកអាជ្ញាធរបណ្ណសារព័ត៌មានផងដែរ។
គួរជម្រាបដែរថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃទី២៤ ខែមីនា បានរៀបចំឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


