ព័ត៌មានជាតិ
ឆ្នាំ ២០២៣ ក្រុងសៀមរាប នឹងមានរោងចក្រទឹកស្អាតមួយកន្លែងទៀត ទាញប្រភពពីបឹងទន្លេសាប
នៅឆ្នាំ ២០២៣ ក្រុងសៀមរាបនឹងមានស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែងទៀតទាញប្រភពពីបឹងទន្លេសាប ដែលអាចបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋនៅក្នុងក្រុង។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ នៅព្រឹកនេះថា ការផ្គង់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាបប្រចាំឆ្នាំបានចន្លោះពី ៥ ទៅ ៧ លានម៉ែត្រគូប។
លោកបន្តថា ដើម្បីបំពេញតម្រូវការទឹកស្អាតនៅក្នុងក្រុងសៀមរាប អង្គការ JICA បានផ្តល់ឥណទានអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែងទៀត ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ទាញប្រភពទឹកចេញពីបឹងទន្លេសាប ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបាន ៦ ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងការកសាងបណ្ដាញមេនិងបណ្តាញចែកចាយប្រវែង ២៤៧ គីឡូម៉ែត្រ ដែលគ្រោងបញ្ចប់ដាក់ឱ្យដំណើរការនៅដំណាច់ខែមីនា ឆ្នាំ២០២៣។
រដ្ឋាករទឹកស្វយ័តសៀមរាប បានបង្កើនលទ្ធភាពផលិតទឹកស្អាតពី ១ ម៉ឺន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ មក ៣ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់ពីឆ្នាំ២០១៩ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មបន្ថែម ២ កន្លែង និងការតបណ្តាញមេនិងបណ្តាញចែកចាយ ដែលជាជំនួយឥតសំណងរបស់អង្គការ JICA និងឥណទានរបស់ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍ (AFD) ព្រមទាំងបានតបណ្ដាញប្រវែង ១០០គីឡូម៉ែត្រ និងបានភ្ជាប់បណ្តាញចូលផ្ទះបន្ថែម ៥០០០តំណ ដែលជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បើតាមលោកលោក ទៀ សីហា ស្ថានីយប្រព្រឹត្តិទឹកស្អាតថ្មីនៅពេលដាក់ឲ្យដំណើរការ នឹងធ្វើឲ្យសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាបកើនឡើងរហូតដល់ ៩ ម៉ឺនម៉ែត្រគូប ដែលគ្របដណ្ដប់លើតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបទាំងមូលរហូតដល់ឆ្នាំ២០៣២៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


