ព័ត៌មានជាតិ
ស្នងការខេត្តកោះកុង ជំរុញឲ្យមានការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទាន់ពេលវេលា
លោកស្នងការនគរបាលខេត្តកោះកុង បានណែនាំដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចាំបាច់ពន្លឿនការងារចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលមានតម្រូវការឲ្យទាន់ពេលវេលា ចៀសវាងយឺតយ៉ាវ។

ការស្នើឡើងរបស់លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុងនៅពេលនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ ២០២៣។

លោកឧត្ដមសេនីយ៍ទោ គង់ មនោ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ បង្គាប់ដល់កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ ហើយកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់តាមដងផ្លូវសាធារណៈ។

លើសពីនេះទៀតនោះ កម្លាំងនគរបាល ត្រូវបន្តសម្របសម្រួលពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់គ្រងឲ្យបានករណីលួចឆក់ក្នុងមូលដ្ឋាន និងការបង្ក្រាបក្មេងទំនើងផងដែរ។ ដោយឡែកបញ្ហារាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ កងកម្លាំងនគរបាលការពារព្រំដែន ក៏ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបរាល់ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន។

ទន្ទឹមនោះ លោកឧត្ដមសេនីយ៍ទោស្នងការ ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលគ្រប់ជំនាញពាក់ព័ន្ធ និងបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្តតួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ ២៤ ម៉ោង លើ ២៤ ម៉ោង។ ពិសេសតាមស្រុកនីមួយៗ គោលដៅស្មុគស្មាញត្រូវជំរុញឲ្យពលរដ្ឋដាក់កាមេរ៉ាសុវត្ថិភាព និងផ្តល់ព័ត៌មានឲ្យបានរហ័សដើម្បីឲ្យជំនាញងាយក្នុងការស៊ើបអង្កេតបង្ការ បង្ក្រាបបទល្មើសដែលកើតឡើងជាយថាហេតុ សំដៅធានាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% ជូនពលរដ្ឋក្នុងមូលដ្ឋាន។
ផែនការបទបញ្ជាបន្ត មន្ត្រីកងកម្លាំងអធិការគ្រប់ស្រុក នាយប៉ុស្តិ៍ទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាមានការទំនាក់ទំនងគ្នាឲ្យបានល្អ ដើម្បីការពារសន្តិសុខសង្គម និងភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
បើតាមឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង កងកម្លាំងនគរបាលក្នុងខេត្តស្រុកទាំងអស់ ជាពិសេសតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញកាតព្វកិច្ចតួនាទីឲ្យបានល្អទៅតាមជំនាញ មានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ ទាំងទ្រឹស្ដី និងក្រមសីលធម៌ល្អ ពាក្យសម្ដីពេលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រុក និងមូលដ្ឋានដែលបងប្អូនទទួលយកបាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes