Connect with us

ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ បន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋចំណាកស្រុក បង្កភាពងាយស្រួលនិងចំណេញវេលា

បានផុស

នៅ

លោកស្រីវរសេនីយ៍ទោ សុផាត សេដ្ឋាវតី នាយការិយាល័យអត្តសញ្ញាណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ អនុវត្តតាមយន្តការថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពិសេសលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងផែនការងារអត្តសញ្ញាណកម្ម ការិយាល័យជំនាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវរសេនីយ៍ទោ សុផាត សេដ្ឋាវតី នាយការិយាល័យអត្តសញ្ញាណសញ្ជាតិខ្មែរ

បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើ និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋចំណាកស្រុក ក៏ដូចជាពលរដ្ឋទូទៅទាំងអស់ ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ ។ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋចំណាកស្រុក កំពុងផ្តល់ភាពងាយស្រួលខ្ពស់ តម្លាភាព និងសម្រួមពេលវេលាកាន់តែឆាប់រហ័ស។

លោកស្រីនាយការិយាល័យបានបញ្ជាក់ថា ការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៥ឆ្នាំឡើង ហើយមកទទួលសេវាថតអត្តសញ្ញាណប័ណ្ណ ត្រូវភ្ជាប់ឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅជាដើម ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋបន្តសុពលភាព ត្រូវការតែភ្ជាប់អត្តសញ្ញាណប័ណ្ណមួយចាស់ប៉ុណ្ណោះ។

លោកស្រីវរសេនីយ៍ទោ សុផាត សេដ្ឋាវតី បញ្ជាក់បន្ថែមថា សូមប្រជាពលរដ្ឋចូលរួមថតអត្តសញ្ញាណប័ណ្ណ និងបន្តសុភាពទាំងអស់គ្នា ព្រោះគោលការណ៍ អត្តសញ្ញាណប័ណ្ណ មានសុពលភាពត្រឹម១៨០ថ្ងៃ  អាចមកថតអត្តសញ្ញាណប័ណ្ណថ្មីបាន។

លោកស្រី សូរ ស៉ីនីន ជាប្រជាពលរដ្ឋ បានអញ្ជើញទៅទទួលសេវា បានសម្តែងការពេញ និងរីករាយជាមួយយន្តការផ្តល់អត្តសញ្ញាណបណ្ណថ្មីនេះ ដែលវាបានដើរតួនាទីសំខាន់បង្ហាញការការផ្តល់សេវាកាន់តែគៀកគិតខ្លាំងរវាងមន្ត្រីបម្រើសេវា ជាមួយពលរដ្ឋ ។ ពលរដ្ឋបានបន្តទៀតថា ការមកទទួលសេវាថត អត្តសញ្ញាណបណ្ណថ្មីនេះ លឿនរហ័ស មន្រ្តីមានភាពរាក់ទាក់ ផ្ដល់សេវាបានល្អ។

សូមជម្រាបជូនថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅ ក្នុងរាជធានីភ្នំពេញ អាចទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ប្ញទុតិយតា ករណីអស់សុពលភាព បាត់បង់ ប្ញខូចខាត នៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ -ផ្សារទំនើបអ៊ីអនម៉ល ២-ផ្សារទំនើបអ៊ីអនម៉ល ៣-នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៕ អត្ថបទ ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម