ព័ត៌មានជាតិ
លោក សុខ ឥសាន៖ការបន្តអាណត្តិដល់អភិបាលខេត្តគឺផ្អែកលើសមត្ថភាព និងគុណសម្បត្តិ
កាលពីថ្ងៃទី១១ ខែមេសាម្សិលមិញ ព្រះមហាក្សត្រនៃកម្ពុជាបានត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាលខេត្តចំនួន ៣រូបសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
ការបន្តអាណត្តិការងារនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន អះអាងថា គឺធ្វើឡើងដោយផ្អែកលើសមត្ថភាព និងគុណសម្បត្តិរបស់មន្ត្រីទាំង៣រូបនេះ។

ការអះអាងរបស់លោក សុខ ឥសាន គឺធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់លើការតែងតាំងនេះ ហើយលើកឡើងថា ការបន្តមុខតំណែងដល់លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នាពេលនេះ គឺគ្រាន់តែដើម្បីពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
ជុំវិញការលើកឡើងបែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបដូច្នេះថា៖ «ជាការពិតហើយ បើមិនដើម្បីពង្រឹងអំណាចទេប្រហែលជាគេដាក់មនុស្សផ្ដេសផ្ដាសហើយ»។ ក្នុងន័យនេះ លោក សុខ ឥសាន បានរៀបរាប់ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ទើបប្រមុខរាជរដ្ឋាភិបាលក៏ស្នើសុំការតែងតែមន្ត្រីដែលមានស្នាដៃ គុណសម្បត្តិ និងមានសមត្ថភាពពិតប្រាកដឲ្យបន្តតួនាទីជាអភិបាលខេត្តនេះ។

ដូច្នេះ នៅពេលដែលអភិបាលខេត្តទាំង៣រូបបានខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ និងប្រជាជន នោះប្រជាជននឹងឆ្លើយតបមកវិញតាមរយៈការផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបន្តការដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកភាពរីកចម្រើនថែមទៀត ដែលនេះហើយជាការពង្រឹងអំណាច។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


