ព័ត៌មានជាតិ
ក្រសួងការងារណែនាំដល់រោងចក្រសហគ្រាសចូលរួមលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់រោងចក្រសហគ្រាសនៅទូទាំងប្រទេសចូលរួមលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនិងបង្ការគ្រោះថ្នាក់ការងារនឹងជំងឺជីវៈជាយថាហេតុដល់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការ។

លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី១២មេសានេះថា ការណែនាំឱ្យរោងចក្រសហគ្រាសលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការនេះធ្វើឡើងតាមរយៈការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារនៅចុងខែមេសាខាងមុខនេះ។
លោក រដ្ឋមន្ត្រីបានបន្តថា ទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា រៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកនៃអង្គការអន្តរជាតិខាងការងារក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនិងរំលឹកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិតដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារនឹងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។
លោក រដ្ឋមន្ត្រីបានបន្តទៀតថា នេះជាឆ្នាំទី១៨ ដែលក្រសួងការងារបានរៀបចំទិវានេះក្រោមប្រធានបទបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារគឺជាសិទ្ធិនិងជាគោលការណ៍គ្រឹះនៅកន្លែងធ្វើការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោករដ្ឋមន្ត្រីស្នើឱ្យលោកលោកស្រីម្ចាស់ ឬ នាយករោងចក្រសហគ្រាសទាំងអស់ដែលបានបោះទីតាំងនៅតាមបណ្ដារាជធានីខេត្តក្នុងប្រទេសកម្ពុជាត្រូវរៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខរោងចក្រសហគ្រាសដើម្បីចូលរួមអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងភាពការងារដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនិងបង្ការគ្រោះថ្នាក់ការងារនឹងជំងឺជីវៈជាយថាហេតុដល់បងប្អូនកម្មករនិយោជិត។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថាបដាពាក្យស្លោកផ្សព្វផ្សាយរួមមាន ៖
ទី១. អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ២៨មេសា ទី២. បរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារគឺជាសិទ្ធិនិងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ ទី៣.ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាពនិងសុខភាពការងារជាវិជ្ជមាន ទី៤. ត្រូវរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅគ្រប់កន្លែងធ្វើការមានសុវត្ថិភាពការងារ ទី៥.មានសុវត្ថិភាពការងារគឺគ្មានគ្រោះថ្នាក់ការងារ ទី៦.ធានាឱ្យគ្រប់កន្លែងការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសុវតិ្ថភាពល្អ ទី៧.រួមគ្នាកាត់បន្ថយគ្រោះថ្នាក់និងជំងឺវិជ្ជាជីវៈ ទី៨.ជីវិតរបស់ខ្ញុំការងាររបស់ខ្ញុំនិងការងារប្រកបដោយសុវត្ថិភាពរបស់ខ្ញុំ និងទី៩ ការងារសមរម្យគឺជាការងារប្រកបដោយសុវត្ថិភាព៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


