ព័ត៌មានជាតិ
លោក ម៉ៅ ធនិន អញ្ជើញបើកកម្មវិធីកំពតសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
កាលពីរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យដំណើរការកម្មវិធីកំពតសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការរៀបចំកម្មវិធីកំពតសង្ក្រាន្តនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មានភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។

នាយករដ្ឋបាលខេត្តកំពត បានឲ្យដឹងថា សម្រាប់កំពតសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីនេះឲ្យប្លែកជាងរាល់ឆ្នាំ និងអំពាវនាវដល់ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅតាមរមណីយដ្ឋាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពត។

ក្នុងនោះដែរ រដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ ទាញព្រ័ត្រ វាយក្អម ស្តេចចង់ បោះអង្គុញ់ ចាប់កូនខ្លែង និងរាំលេងកម្សាន្ត ជាដើម៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ