ព័ត៌មានជាតិ
អភិបាលខេត្តចុះទៅពិនិត្យផ្ទាល់ ក្រោយបែកធ្លាយមន្ត្រីច្រកដូងជម្រិតទារលុយពីពលករទៅថៃ
ក្រោយពីចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ ប្រជាពលរដ្ឋដែលជាពលករបំរើការងារនៅប្រទេសថៃបានវិលត្រឡប់ទៅបំរើការងារវិញរៀងៗខ្លួនតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ប៉ុន្តែអ្វីប្រឈមគឺមន្ត្រីនៅទីនោះយកលុយច្រើនក្នុងម្នាក់ៗ ដែលធ្វើឲ្យការធ្វើដំណើររបស់ពួកគាត់មានការយឺតយ៉ាវ។

តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ (ស្ងួន ភក្តី) បានថតរូបប្រជាពលរដ្ឋដែលជាពលករបង្ហោះជាសាធារណះអមដោយសំណេរដែលមានខ្លឹមសារថា “សូមលោកអភិបាលខេត្តឯកឧត្តម សុខ លូ ជួយពិនិត្យមើលផងទាននៅស្រុកកំរៀង ច្រកឡែម មានការរអ៊ួរទាំពីបងប្អូនពលករដែលវិលចូលទៅប្រទេសថៃវិញ ត្រូវអស់លុយម្នាក់ 1600 បាត និងថ្លៃដឹកអីវ៉ាន់ម្នាក់ 100 បាតទៀត ពួកគាត់បានដាក់សំណួរថា តើលុយទាំងនោះគេយកទៅណា ចូលរដ្ឋឬចូលបុគ្គល ហើយពួកគាត់សង្ឃឹមថា នឹងមានការបន្ធូរ បន្ថយរឿងយកលុយយកកាក់ពីពួកគាត់”។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ លោក សុខ លូ អភិបាលខេត្តបានសរសេរលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះចេញដំណើរតាំងពីព្រលឹមទៅពិនិត្យស្ថានភាពនៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង និងបានណែនាំបន្ថែមដល់បងប្អូនមន្ត្រីនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារឲ្យខិតខំបង្កលក្ខណ:ងាយស្រួល និងពន្លឿនការបំពេញបែបបទឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករឲ្យបានឆាប់រហ័ស ចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូន”។
ក្រោយពីមានការពន្លឿននិងធ្វើការណែនាំសម្របសម្រួលលើបញ្ហាយកកំរ៉ៃសេវាមិនប្រក្រតីផ្ទាល់ពីអភិបាលខេត្ត ក្រុមពលករមានការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានជួយដោះបន្ទុកដល់ពួកគាត់កុំឲ្យខាតពេលនិងបង់លុយច្រើន ខណះដែលពួកគាត់ម្នាក់ៗស្ទើររកលុយសល់ក្នុងខ្លួនមិនបាន បើសិនជាបង់ថ្លៃតាមមន្ត្រីទាមទារបន្ថែម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


