ព័ត៌មានជាតិ
ខេត្តបាត់ដំបងបន្តរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះយ៉ាងដំណំ
ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៣ខ្នង នៅក្នុងស្រុកចំនួន២ ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញ ខ្ទេចខ្ទីស្ទើរទាំងស្រុង ក្នុងថ្ងៃតែមួយ ក្រោយពីមានភ្លៀងធ្លាក់មួយមេរួចមក។

ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ដោយប៉ះពាល់ទៅលើឃុំចំនួន២ ក្នុងស្រុកសង្កែ គឺឃុំអូរដំបង១ និងឃុំអន្លង់វិល បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១២ ខ្នងផ្ទះ គឺក្នុងភូមិអូរស្រឡៅ ចំនួន ៧ ខ្នងផ្ទះ និងភូមិជំនិច ចំនួន ៥ ខ្នងផ្ទះ ។
ដោយឡែកនៅស្រុកមោងឫស្សី វេលាម៉ោង៣ និង ៣០នាទី រសៀល ក៏មានភ្លៀងមួយមេយ៉ាងធំ លាយឡំនិងខ្យល់ កន្រ្តាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងបានធ្លាក់ពីលើជើងតាងខូចខាតទាំងស្រុង នៅត្រង់ចំណុចភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ម្ចាស់ផ្ទះឈ្មោះហួត ហង់ភេទប្រុស អាយុ២៤ឆ្នាំ។ នៅក្នុងករណីខាងលើនេះ មិនមានការប៉ះ ពាល់ដល់មនុស្សឡើយ៕ អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


