ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់នៅតែបន្តវាយលុកខេត្តបាត់ដំបង បង្កឱ្យរលំដើមឈើ និងផ្ទះ
លំនៅឋាន និងដើមឈើមួយចំនួន ក្នុងក្រុងបាត់ដំបង និងស្រុកសង្កែ បានបាក់រលំយ៉ាងដំណំ បន្ទាប់ពីមានភ្លៀងមួយមេ លាយឡំនឹងខ្យល់កន្ត្រាក់។

គ្រោះធម្មជាតិនេះបានកើតឡើងមកលើទឹកដីខេត្តបាត់ដំបងឥតឈប់ឈរ ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥ រសៀល នៅក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង មានភ្លៀងធ្លាក់មួយមេ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យ បាក់ផ្ទះ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង៖

១. ឈ្មោះ ក្តិប វល័ក្ខ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅ ភូមិជ្រៃកោង សង្កាត់ស្លាកែត, ២. ឈ្មោះ ញ៉ ធី ភេទប្រុស អាយុ នៅភូមិ ព្រៃកូនសេក សង្កាត់អូរចារ ៣. ឈ្មោះ នៅ សាលីម ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ៤. ឈ្មោះ នៅ សាលឿប ភេទប្រុស អាយុ ៥៨ឆ្នាំ នៅ ភូមិរំចេក៤ សង្កាត់រតនៈ ៥. ឈ្មោះ កែវ ច្រិប ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិ រំចេក៤ សង្កាត់ រតនៈ (រលំផ្ទះទាំងស្រុង) ៦. ឈ្មោះ ឆើន ឆា ភេទស្រី អាយុ ៤៦ឆ្នាំ នៅ ភូមិរំចេក៤ សង្កាត់រតនៈ និង ៧. ឈ្មោះ កែវ គឹមលី ភេទប្រុស អាយុ ៦០ឆ្នាំ នៅ ភូមិសូភី១ សង្កាត់រតនៈ។

នៅក្នុងហេតុការណ៍នេះ ក៏មានបាក់ដើមឈើសង្កត់លើម៉ូតូចំនួន ១គ្រឿង នៅក្រុមទី២ ភូមិរំចេក៤ សង្កាត់រតនៈ ដោយម្ចាស់ម៉ូតូដែលជាជនរងគ្រោះ ឈ្មោះ យ៉ា សុវណ្ណដា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ម៉ូតូដែលខូចខាត ម៉ាកហុងដា ZOOMER ស្លាកលេខ 1GM 0594។

ដោយឡែកនៅស្រុកសង្កែ ក៏មានការប៉ះទង្គិចដោយខ្យល់កន្ត្រាក់នេះដែរ គឺស្ថិតនៅ ឃុំអូរដំបង១ និង ឃុំអន្លង់វិល ដោយមានករណីភ្លៀងលាយខ្យល់កន្ត្រាក់កើតឡើងចំនួន ១លើក បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣ ខ្នងផ្ទះ គឺនៅឃុំកំពង់ព្រះ ២ខ្នងផ្ទះ និង ឃុំនរា ចំនួន ១ខ្នងផ្ទះ។ ក្នុងករណីគ្រោះធម្មជាតិនេះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


