ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ត្រៀមធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ជិត ២០ ទីតាំង
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ដើម្បីជ្រាបស្ដីពីការផ្សាយបន្តផ្ទាល់ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នាពេលខាងមុខ។

រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ធ្វើការរៀបចំផ្សាយបន្តផ្ទាល់ គឺមានរយៈពេល ១៨ ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ក្នុងគោលបំណងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់វិស័យកីឡា បានទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។

ទីតាំងដែលត្រូវដាក់បញ្ចាំងផ្សាយបន្តផ្ទាល់នេះរួមមាន ៖ ១.ខាងមុខបរិវេណអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ២.នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតនៈ។ ៣.នៅក្នុងបរិវេណទីតាំង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ និងតាមបណ្ដាក្រុង/ស្រុកទាំង ១៤ ថែមទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


