ព័ត៌មានជាតិ
លោកស៊ុន ចាន់ថុល ៖ កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណៈផ្លូវល្បឿនលឿនទី៣ សៀមរាប-ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភាឆ្នាំនេះ
សៀមរាប ៖ មានប្រសាសន៍នៅក្នុងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ ហើយសម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។

លោក ស៊ុន ចាន់ថុល លើកឡើងទៀតថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងនៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងតឺន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ១៨ភាគរយប៉ុណ្ណោះដែលអាចចូលចតបាន។

លោក ស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះយើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឲ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។
លោកបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប-ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង១៩០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ ដែលបានប្រើប្រាស់ទុនវិនិយោគប្រមាណ២ពាន់លានដុល្លារអាមេរិក៕
ដោយ ៖ គឿនវេត

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


