ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្នើចិនបង្កើតរោងចក្រផលិតទឹកស្អាតផ្គត់ផ្គង់ខាងកើតដងទន្លេមេគង្គ
កម្ពុជា ពិតជាមានតម្រូវការខ្លាំងណាស់លើការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០២៥ គឺទីប្រជុំជនមានទឹកស្អាតប្រើប្រាស់១០០% និងឆ្នាំ ២០៣០ ទឹកស្អាត សម្រាប់ទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានស្នើដល់ ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd របស់ចិនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ ដែលពួកគាត់បច្ចុប្បន្នកំពុងប្រើប្រភពក្រោមដី បឹងបួរ ស្រះត្រពាំង ដែលជាប្រភពទឹកមិនស្អាត ជាពិសេស រងឥទ្ធិពលជាតិគីមីពុល ដោយសារការទម្លាក់គ្រាប់បែក និងរោយម្សៅពណ៌ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងចុងទស្សវត្សរ៍ទី៦០ និងដើមទស្សវត្សរ៍ទី៧០ ។

បើតាមលោក ចម ប្រសិទ្ធ ពលរដ្ឋ ប្រើប្រាស់ប្រភពទឹកពីដងទន្លេមេគង្គ មិនបានធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគឱ្យបានត្រឹមត្រូវនោះទេ។ ការស្នើរបស់លោក ចម ប្រសិទ្ធ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានប្រតិភូ សាខាការិយា ល័យ ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd របស់ចិន កាលពីចុងខែ មេសា កន្លងទៅ។
ចំពោះខេត្តព្រះសីហនុ ដែលជាខេត្តចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង គឺលទ្ធភាពយកទឹកពីទំនប់វារីអគ្គិសនី កំចាយ និងប្រភពទឹកពីកំពង់សិលា សម្រាប់ផ្គត់ផ្គង់ភាគខាងជើងរបស់ខេត្ត។ ដោយឡែក នៅតំបន់កោះ ដែលមិនធ្លាប់មានការផលិតទឹកស្អាតទាល់តែសោះនោះ លោក ចម ប្រសិទ្ធ ក៏បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពដំឡើងម៉ាស៊ីនចម្រោះទឹកខ្នាតតូច ដាក់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ឬអាចប្រើបច្ចេកវិទ្យាចម្រោះទឹកសមុទ្រផលិតចេញជាទឹកស្អាតជាដើម។
ឆ្លើយតបនឹងការស្នើនេះ លោក LIU JIANG ប្រធានប្រតិភូ សាខាការិយា ល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd បានបង្ហាញនូវជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកម្ពុជា សម្រេចបានតាមគោលដៅសម្រាប់ឆ្នាំ២០៣០ ។ លោកសន្យាថា នៅពេលខាងមុខ ក្រុមហ៊ុន នឹងបញ្ជូនអ្នកបច្ចេទេសមកសិក្សាស្វែងយល់ពីឱកាស វិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហើយ ភាគី ទាំងពីរ នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឱ្យការអនុវត្តគម្រោងការនានា ប្រកបដោយជោគជ័យ ឈរលើផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែង៕

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


