ព័ត៌មានជាតិ
យុវជនគណបក្សស្រុកសន្ទុក រៀបចំការប្រកួតបាល់ទាត់មិត្តភាពក្របខណ្ឌយុវជនដើម្បីអបអរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២
ក្រុមការងារចុះជួយស្រុក និងក្រុមយុវជនគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្ម ដើម្បីអបអរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្ម បានប្រារព្វធ្វើកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣ និងបិទបញ្ចប់ការប្រកួតនៅអំឡុងសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ ដែលក្នុងនោះសម្រាប់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីលេខ១ ទទួលបានថវិកា១ លានរៀល លេខ២ទទួលបាន៧០ម៉ឺនរៀល និងលេខ៣ទទួលបាន៥០ម៉ឺនរៀល។ ការប្រកួតបាល់ទាត់មិត្តភាពនេះមានការចូលរួមពីលោកស្រី ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសន្ទុក។

លោក ឡង គីសឹង ប្រធានគណបក្សស្រុកសន្ទុកបានចាត់ទុកវត្តមានលោកស្រី ជា សិរី ក្នុងការបើកការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្មនាថ្ងៃនេះ បានបង្ហាញឲ្យឃើញច្បាស់អំពីគុណតម្លៃដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំទាំងបក្ស ទាំងរដ្ឋ ដែលជានិច្ចកាលតែងផ្សារភ្ជាប់ខ្លួនជាមួយក្រុមយុវជនគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈនេះក៏បានបង្កើននូវជំនឿទុកចិត្ត និងការផ្សារភ្ជាប់នូវមនោស ញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយយុវជនតាមមូលដ្ឋានថែមទៀតផង។

នៅក្នុងឱកាសនោះ លោកស្រី ជា សិរី បានសំដែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់មិត្តភាពយុវជននៅឃុំប្រាសាទ និងកំពង់ថ្មក្រោមប្រធានបទ”កីឡារស់ក្នុងសន្តិភាព” ។ លោកស្រីបានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពក្របខណ្ឌយុវជននេះរៀបចំឡើងដើម្បីលើកកម្ពស់សកម្មភាពការលេងកីឡាឱ្យបានកាន់តែទូលំទូលាយនៅតាមមូលដ្ឋានដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត។ ហើយកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនរបស់យើងនាពេលនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលបានចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣នោះផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា តាមរយៈនៃការលេងកីឡាបានជាប្រចាំពីយុវជនយើងម្នាក់ៗវានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងសម្រាប់សុខភាព រាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ដូច្នេះ យុវជនយើងគប្បីជ្រើសរើសយកការលេងកីឡាផ្សេងៗ ទៅតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសង និងការប្រព្រឹត្តភាពអសកម្មនានានៅក្នុងសង្គម។

នៅក្នុងឱកាសនោះដែរលោកស្រី ជា សិរី ក៏បានអញ្ជើញចុះទៅប្រគល់ផ្ទះថ្មីចំនួន២ខ្នងនិងប្រកាសជួយសាងសង់ថ្មី៣ខ្នងបន្ថែមដល់គ្រួសារចាស់ជរា គ្រួសារខ្វះខាតនិងនិវត្តិជនរស់នៅឃុំប្រាសាទនិងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងលោកជំទាវរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនគ្រួសារទាំងនោះផងដែរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


