ព័ត៌មានជាតិ
កែប្រែផ្លូវកៅស៊ូលេខ ២២ ក្នុងក្រុងស្ទឹងត្រែងជាផ្លូវបេតុងពង្រីកទទឹងដល់ ១៥ ម៉ែត្រ
ផ្លូវកៅស៊ូតូចពិបាកក្នុងការធ្វើដំណើរត្រូវបានអភិបាលខេត្តស្ទឹងត្រែង សម្រេចឱ្យមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនសាងសង់ផ្លូវលេខ ២២ ដោយផ្លាស់ប្តូរពីផ្លូវកៅស៊ូ ទៅជាផ្លូវបេតុងវិញនិងពង្រីកតួផ្លូវឱ្យធំជាងមុន ដើម្បីធានាដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទៅមកបានងាយស្រួល។
លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ដើម្បីឱ្យផ្លូវមួយខ្សែនេះមានគុណភាព ប្រើប្រាស់បានយូរអង្វែង មន្ត្រីជំនាញត្រូវស្ថាបនា បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យមានគុណភាពព្រោះផ្លូវមួយខ្សែនេះជាចំណុចកណ្តាលធ្វើឱ្យទីក្រុងស្ទឹងត្រែងមានសោភណ្ឌភាព។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា ពេលស្ថាបនាហើយទីរួមខេត្តស្ទឹងត្រែងនឹងមានផ្លូវល្អ ចាប់ចេញពីចំណុចរង្វង់មូលកណ្តាលក្រុងទៅផ្លូវជាតិលេខ ០៧ និងតភ្ជាប់ទៅដល់ស្ពានសេកុង និងឆ្ពោះទៅតំបន់ព្រំដែនកម្ពុជាឡាវ ហើយអាចឱ្យខេត្តមានលទ្ធភាពដាក់បញ្ចូលបន្ថែមទៅក្នុងសូចនាករប្រកួតប្រជែងទីក្រុងស្អាតនៅពេលខាងមុខ។ អញ្ចឹងនៅពេលដែលយើងបើកផ្លូវនេះទៅ ជាការចូលរួមចំណែកកែលំអរសោភណ្ឌភាពទីក្រុងស្ទឹងត្រែងឱ្យកាន់តែមានរបៀបរៀបរយ សណ្តាប់ធ្នាប់ការធ្វើដំណើរក៍មានសុវត្ថិភាពតទៅមុខទៀត ជាការរួមចំណែកចូលរួមនៅការប្រលងប្រណាំងទីក្រូងស្អាត នៅក្នុងខេត្តស្ទឹងត្រែងរបស់យើងផងដែរ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ចាក់ថា ផ្លូវមួយខ្សែនេះក្រុមការងារបច្ចេកទេសស្ថាបនា ៦០ ថ្ងៃតែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៍ខ្លីនេះបងប្អូនប្រជាពលរដ្ឋនឹងទទួលបានផ្លូវល្អស្រួលធ្វើដំណើរ។
លោកបន្តថា ដើម្បីថែរក្សាផ្លូវឱ្យមានគុណភាពនិងសោភណ្ឌភាពបងប្អូន កុំយកសំរាមចាក់នៅចំណុចមាត់លូ និងមិនត្រូវចាក់ដីនៅមុខផ្ទះឱ្យខ្ពស់ជាងផ្លូវនេះឡើយ ព្រោះវាជាដើមហេតុនាំឱ្យខូចផ្លូវ។ ផ្លូវសាធារណៈទាំងអស់គ្នាទេមិនមែនផ្លូវរបស់បុគ្គលមួយណាទេជាផ្លូវរបស់ប្រជាពលរដ្ឋ យើងទាំងអស់គ្នានៅក្នុងខេត្តស្ទឹងត្រែងអញ្ចឹងសុំឲ្យបងប្អូនជួយសម្អាតជួយថែទាំ សម្ដេច តេជោនាយករដ្ឋមន្ត្រីលោកតែងតែមានប្រសាសន៍ថា មានផ្លូវមានក្តីសង្ឃឹម។


លោកសាយ កុសល អភិបាលក្រុងបានបញ្ជាក់ដែរថា ដើម្បីសម្រេចបំណងដ៍ល្អនេះសុំបងប្អូនទាំងអស់ដែលមានលំនៅដ្ឋាននៅជាប់តាមដងផ្លូវនេះ ចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍឱ្យបានល្អប្រសើរព្រោះជាសមិទ្ធផលថ្មីដែលយើងទទួលបានទាំងអស់គ្នា។ ជាមួយការសាងសង់ផ្លូវបេតុងនិងលូប្រអប់តាមសងខាងផ្លូវ មានប្រវែងជាងមួយគីឡូម៉ែត្រ ជាសមិទ្ធផលថ្មីៗដែលរដ្ឋបាលក្រុងទទួលបានតាមរយៈរដ្ឋបាលខេត្តដែលមានការសាងសង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងក្រុងក្នុងឆ្នាំ ២០២៣ នេះ។
លោកស្រី ចាន់ រដ្ឋា ដែលមានលំនៅដ្ឋានតាមដងផ្លូវនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋសប្បាយចិត្តបានឃើញអាជ្ញាធរខេត្ត ក្រុងសាងសង់ផ្លូវបេតុងថ្មី ព្រោះបានផ្លាស់ប្តូរពីភាពកខ្វក់ទៅជាមានភាពស្អាតមានបរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅមានសុខមាលភាពបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវលេខ២២ មានប្រវែងជាង ២.៤០០ម៉ែត្រ ហើយអាជ្ញាធរខេត្តបានសាងសង់ជំហានដំបូងជាផ្លូវបេតុងនៅក្នុងឆ្នាំ២០២៣ ប្រវែង ១.៧០០ម៉ែត្រ ទទឹងត្រូវពង្រីកដល់ទៅ ១៥ ម៉ែត្រឱ្យមានទំហ៊ំធំជាងផ្លូវកៅស៊ូចាស់ ដែលមានទទឹងតែ ០៧ ម៉ែត្រតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន