ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ មានទុកវិនិយោគជាង ៧៤០លានដុល្លារ
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ មានទុនវិនិយោគ ៧៤៥លានដុល្លារអាមេរិក មានរោងចក្រសរុប ៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោគទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ ចិន ៣០រោងចក្រ ថៃ ៦រោងចក្រ ម៉ាឡេស៊ី៤រោងចក្រ សិង្ហបុរី៤រោងចក្រ សហរដ្ឋអាមេរិក៣រោងចក្រ កម្ពុជា ៣រោងចក្រ អូស្រ្តាលី ២រោងចក្រ ហូឡង់២រោងចក្រ កូរ៉េខាងត្បូង១រោងចក្រ ហ្វីលីពីន១រោចក្រ ស៊ុយអែត១រោចក្រ វៀតណាម១រោងចក្រ ដោយប្រើប្រាស់កម្មកនិយោជិតសរុប ៤១៣៧០នាក់។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងតាមរយៈរបាយការណ៍ទទួលបានពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញថា ទំហំទឹកប្រាក់នាំចេញសេដ្ឋកិច្ចពិសេសនេះ កើនឡើងដល់ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ ២០២២។ ផលិតផលសេវាកម្មសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ រួមមាន បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ វេចខ្ចប់ គ្រឿងបរិក្ខាបង្គំរថយន្ត សម្ភារប្រើប្រាស់ប្រចំាថ្ងៃ ផលិតផលធ្វើពីប្លាស្ទិច ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណ គ្រឿងសម្អាង ស្បែកជើង ផលិតផលពីស្បែក ផលិតផលថ្នាំលាប គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ និងសេវាកម្មនានា ដូចជា ធនាគារ ភោជនីយដ្ឋាន ជាដើម។

អមដំណើរក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញជាមួយសម្តេចតេជោ លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល បានជំរុញគោលនយោបាយអភិវឌ្ឍវិស័យយឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគ ការងារ មុខរបរឱ្យកាន់តែប្រសើរឡើង។ លើសពីនេះទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជា បន្តរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យសង្គម និងសេដ្ឋកិច្ចជាតិ គួរជាទីមោទន។

សេដ្ឋកិច្ចជាតិ បានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយជាង ២ទស្សវត្សរ៍ លើកលែងតែក្នុងដំណាក់កូវីដ១៩។ អនុភាពទីផ្សារការងារមានភាពរឹងមាំ រក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ ១០,៨លាននាក់។

បច្ចុប្បន្នសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ១៧២៥៦ គ្រាស ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់។ នេះជាការបន្ថែមរបស់លោក អ៊ិត សំហេង។
លោកបន្តថា គោលនយោបាយសេដ្ឋកិច្ចរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសកកម្ពុជា ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងអភិវឌ្ឍទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


