ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងដល់ដូសទី ៨ ហើយទទូចឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញការពារកូវីដបំប្លែងថ្មី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីឱ្យមានភាពស៊ាំទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីៗ។

ថ្លែងក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ០២ ខែមិថុនានេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់ដូសជំរុញនេះសម្រាប់កុមារអាយុ៣ឆ្នាំ ត្រូវចាក់ដូសទី៣ និងដូសទី ៤អាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំចាក់ដូសជំរុញទី៤, ទី៥ ទី៦ទី៧ជាហូរហែរក្នុងចន្លោះពី៦ខែបន្ទាប់ពីចាក់ដូសជំរុញនីមួយៗរួច។

លោករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំចាក់ដូសជំរុញទី៨ហើយការចាក់នេះមិមែនខ្ញុំខ្លាចឈឺជាងគេទេប៉ុន្តែត្រូវតែចាក់ការពារព្រោះថា ពេលឈឺវាមិនមែនស្រួលទេបើយើងចាក់ការពារបានងាយស្រួលអត់ឈឺយើងអាចធ្វើកិច្ចការងារផ្សេងៗបានហើយកុមារអាចទៅរៀនសូត្របានត្រឹមត្រូវតាមម៉ងតាមពេលនិងលេងបាន។ ឥឡូវនេះសូមបងប្អូននាំកូនចៅទៅចាក់ដូសជំរុញនៅមណ្ឌលសុខភាពដើម្បីការពារការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តវិធានការ៣ការពារនិង៣កុំឱ្យបានល្អនិងខ្ជាប់ខ្ជួននិងកុំភ្លេចធ្វើអនាម័យដូចជាលាងសំអាតដៃជាមួយសាប៊ូ អាកុលនិងពេលជួបជុំគ្នាត្រូវពាក់មាសហើយពេលចាក់ដូសទី៥ទី៦ហើយក៏ដោយក៏ត្រូវបន្តចាក់ដូសទី៧ឬទី៨ជាបន្តបន្ទាប់ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១ រហូតមកដល់ថ្ងៃទូ០១ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១បានចំនួន ១៥ ២៨៩ ៧៩២ នាក់ ដូសទី២ ចំនួន ១៤ ៦៦២ ៩៨៨នាក់ ដូសទី៣ចំនួន ១០ ៦៦១ ១៨០នាក់ដូសទី៤ចំនួន ៥ ២២០ ៥២៤ នាក់ ដូស ទី៥ចំនួន ១ ៨៦៩ ៩១៦ នាក់ និងដូសទី៦បានចំនួន ៤២៦ ៥០៧នាក់។លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៥៦%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


