ព័ត៌មានជាតិ
សមត្ថកិច្ចត្រៀមហៅម្ចាស់ហាងមកសាកសួរ ពាក់ព័ន្ធកញ្ចុះមានវាំងនន បិទបាំង
បាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញថា ភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនតូច នៅក្នុងខេត្តបាត់ដំបង មានការដំឡើងវាំងននបិទបាំងកញ្ចុះ ដែលភ្ញៀវចូលអង្គុយផឹកស៊ី ដែលបង្កការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកយល់ច្បាប់ ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់អ្នកខិលខូច ដែលចូលចិត្តសេវាបែបនេះ ដើម្បីគេចពីភ្នែកមនុស្សនានាដែលចូលទៅពិសាអាហារនៅទីនោះដែរ។

ជាក់ស្តែងគឺនៅក្នុងអាហារដ្ឋានមួយកន្លែង យីហោ “ម្លប់ត្រជាក់” ដែលមានទីតាំងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលជាអាហារដ្ឋានមួយ នៅក្នុងចំណោមអាហារដ្ឋានជាច្រើនដែលនៅជាប់ៗគ្នា។

នៅក្នុងអាហារដ្ឋានមួយនេះ គេសង្កេតឃើញថា មានកញ្ចុះជាច្រើន ដែលកញ្ចុះនីមួយៗ មានចងវាំងននចំនួនពីរផ្ទាំង ពណ៌ស្លាទុំ ដែលវាំងននខ្លះត្រូវបានរូតបិទ ខណៈមានភ្ញៀវអង្គុយនៅខាងក្នុងដែលពួកគាត់ត្រូវការសេវាងងឹតៗ ឯវាំងននខ្លះទៀតនៅចំហដោយសារមិនទាន់មានភ្ញៀវចូលអង្គុយ។
លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា វាជាករណីខុសច្បាប់ទាំងស្រុង សម្រាប់ការដាក់វាំងនននៅតាមកញ្ចុះដើម្បីបិទបាំងបម្រើសេវាភ្ញៀវ។
លោកក៏បានសង្កត់ធ្ងន់ថា សម្រាប់កញ្ចុះនីមួយៗ ត្រូវការរងស្បូវឱ្យបានខ្ពស់ ជៀសវាងការទុកឱ្យសំយាបធ្លាក់ទាបពេក ហើយម្យ៉ាងទៀតកម្លាំងការិយាល័យរបស់លោកក៏ធ្លាប់បានចុះផ្សព្វផ្សាយអំពីបញ្ហានេះរួចមកហើយដែរ ប៉ុន្តែទីតាំងខ្លះនៅតែផ្គើននិងបទបញ្ជានេះដដែល ដូច្នេះសម្រាប់អាហារដ្ឋានខាងលើ លោកនឹងឱ្យកម្លាំងចុះទៅធ្វើការក្នុងពេលឆាប់ៗខាងមុខនេះ និងអោយម្ចាស់ហាងធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់នេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


