ព័ត៌មានជាតិ
សកម្មជនគណបក្សប្រឆាំង៣១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានមើលឃើញពីវីរភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។

ពួកគាត់ទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការសម្រេចចិត្តរបស់បងប្អូន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។

យើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន។

លោកឃួង ស្រេង បានសូមឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា លោកបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែការពិតដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ។

គួរបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់ ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មកពី៤ខណ្ឌ គឺខណ្ឌចំការមន ៧មករា ឫស្សីកែវនិងខណ្ឌកំបូល៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ