ព័ត៌មានជាតិ
លោក ស សុខា ចូលរួមចែកវិញ្ញាបនបត្រ ភាពអ្នកដឹកនាំនិងគ្រប់គ្រងដល់និស្សិតចំនួន២៦៩នាក់
និស្សិតចំនួន២៦៩នាក់ ក្នុងនោះមានស្រីចំនួន១៦៣នាក់ បានទទួលវិញ្ញាបនបត្រភាពអ្នកដឹកនាំនិងគ្រប់គ្រង ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ ដែលមានការសិក្សាមានរយៈខ្លី នៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ដែលមានអ្នកចូលរួម លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ជ័យ សារិន ប្រធានគណៈកម្មាធិការគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្ត លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនអ្នកទៀត។

លោក ជ័យ សារិន បានមានប្រសាន៍ថា និស្សិតចូលរៀនសិក្សាក្នុងសាលាសាកលវិទ្យាល័យជាតិមានជ័យនេះមាន៣កម្រិតក្នុងនោះមានបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។បរិញ្ញា បត្រជាន់ខ្ពស់សិក្សាមាន៥ជំនាញ បរិញ្ញាបត្រមានចំនួន១៦ជំនាញ បរិញ្ញាបត្ររងមានចំនួន៤ជំនាញ បរិញ្ញាបត្រជាន់ខ្ពស់សិក្សាមានរយះពេល៦ឆ្នាំ បរិញ្ញាបត្រសិក្សាមានរយះពេល៤ឆ្នាំ បរិញ្ញា បត្ររងសិក្សាមានរយះពេល៤ឆ្នាំ។

ក្នុងនោះលោក ស សុខា បានមានប្រសាសន៍ថា ឆ្នាំ២០២០កន្លងមកនេះ ប្រទេសកម្ពុជា ក៏ដូចពិភពលោកកំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ.១៩ ខ្លាំងយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច តេជោហ៊ុន សែន បានឲ្យបើកបវេសនកាលឆ្នាំសិក្សា២០២០.២០២១ ដ៏មានសារៈសំខាន់នេះឡើងវិញដែរ ដើម្បីផ្តល់ឪកាសដល់សិស្សានុសិស្ស និសិត្ស ឲ្យបានចូលរៀនឡើងវិញ។ លោក សសុខា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្តទៀតថា និស្សិតទាំងអស់ត្រូវហានលះបង់នូវពាក្យចំនួន ៥យ៉ាង ដែលមិនគួរនិយាយ១ពាក្យថា ពិបាក ក្រោយពេលដែលយើងនិយាយពាក្យថា ពិបាកនោះវានឹងរារាំងដល់សមត្ថភាពរបស់យើងប្រសិនបើយើងប្រកាន់យកពាក្យនេះយើងមិនអាចជម្នះនូវឧបសគ្គទាំងឡាយណាបានឡើយក្នុងមួយជីវិតយើងនេះបានឡើយ ២ពាក្យថា ធ្វើមិនបាន ព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឲ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើឬក៏បិទបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួប យើងត្រូវគិតថាគ្មានអ្វីមួយដែលធ្វើមិនបាននោះទេ គ្រាន់តែពេលខ្លះវាត្រូវការពេលវេលាតែប៉ុណ្ណោះ ការព្យាយាមនឹងបានសម្រេច ៣កុំអស់សង្ឃឹម ព្រោះពាក្យនេះនិយាយចេញមកពេលណា កម្លាំងទាំងអស់ ទាំងកម្លាំងកាយនិងកម្លាំងចិត្តនឹងត្រូវបាត់ជ្រុះចុះត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានក្តីសង្ឃឹមជានិច្ច ៤ពាក្យថាខ្ជិល មិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្ត វាស្មើនឹងពាក្យទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ ៥ពាក្យថាហក់នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមករាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហត់ទន់ខ្សោយមួយរំពេចធ្វើអ្វីក៏ដោយយើងត្រូវតែចេះប្រមាណកម្លាំងឬស្ទាបស្ទង់កម្លាំងពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឲ្យមានកំលាំងរួចធ្វើដំណើរទៅមុខបន្តទៀតនោះទើបយើងបានសម្រេចលទ្ធផល។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោហ៊ុនសែនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចតុកោណ បានអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណះចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្រោយការត្រួតពិនិត្យដោយផ្ទាល់របស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីលើកកំពស់គុណភាព ប្រសិទ្ធភាព និងសីលធម៍នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សានេះ។លោកបានបញ្ជាក់ទៀតថានៅក្នុងនៅសាកលវិទ្យាល័យជាតិមានជ័យ នេះបាននិងកំពុងធ្វើការបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បងហើយនិងបានខិតខំអប់រំនិស្សិតដោយយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍន៍ដើម្បីប្រគួតប្រជែងនៅក្នុងតំបន់អាស៊ាននិងពិភពលោកផងដែរ។

ក្នុងនោះលោក ស សុខា បានធ្វើការកោតសរសើរនិស្សិតទាំងដែលបានខិតខំប្រឹងប្រែងរៀនសូត្រយកអស់កំលាំងកាយចិត្តដើម្បីប្រែក្លាយជាធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បងដែលប្រទេសជាតិត្រូវការចាំចាច់មិនអាចអត់បានឡើយ៕
អត្ថបទ ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


