ព័ត៌មានជាតិ
វិស័យផ្គត់ផ្គង់ទឹកស្អាត ជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ
ស្ទឹងត្រែង ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ។

ដូចនេះ ត្រូវរួមគ្នាខិតខំសម្រេចឲ្យបាននូវបំណង ជាពិសេសគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ ហ៊ុនសែនក្នុងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ គឺ ៖ ពង្រីកវិសាលភាពនៅទីក្រុង និងទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥ សម្រាប់បម្រើការចាំបាច់របស់ប្រជាជន ក៏ដូចសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទាំងផ្នែកសាធារណៈ និងឯកជន ដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាង គឺ ៖”ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ”។ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះ ខណៈពេលដឹកនាំប្រតិភូក្រសួងអញ្ជើញចុះពិនិត្យការងារវិស័យទឹកស្អាត និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឦសានដោយប្រើពេលវេលាជិតមួយសប្ដាហ៍ ដើម្បីជំរុញភារកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ដើម្បីស្វែងយល់ជាក់ស្តែង និងជំរុញប្រសិទ្ធភាពការងារឲ្យល្អប្រសើរថែមទៀតនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ បានដឹកនាំប្រតិភូក្រសួងមួយក្រុម ចុះពិនិត្យនិងពង្រឹងការងារវិស័យទឹកស្អាត និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឥសាន្តនៃទីរួមខេត្តស្ទឹងត្រែង និងមណ្ឌលគីរីក្នុងរយៈ៥ថ្ងៃបន្តបន្ទាប់គ្នា។ ក្នុងដំណើរចុះពិនិត្យវិស័យទឹកស្អាតនាឱកាសនោះដោយមានសមាសភាពចូលរួមពីលោកអភិបាលខេត្ត លោកអភិបាលស្រុកសេសាន លោកអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរឧស្សាហកម្ម និងប្រតិភូអមដំណើរជាច្រើន នាក់ទៀត បានអញ្ជើញចុះពិនិត្យមើល លទ្ធផលដំណើរការសាងសង់រោងចក្រទឹកស្អាតថ្មី ស្ថានីយ៍បូមទឹកថ្មី និងការសាងសង់បណ្ដាញទឹកស្អាតថ្មីដែលជាហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ីADBផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះ លោកកិត្តិសេដ្ឋាបណ្ឌិត បានអញ្ជើញចុះពិនិត្យមើលលក្ខណៈបច្ចេកទេសតាមអាងប្រព្រឹត្តកម្ម អាងសម្ងួតភក់ និងអាងទឹកស្អាត…។ល។ ព្រមទាំងពិនិត្យមើលអគារការងារផ្សេងៗទៀតផងដែរ។

បន្ទាប់មក លោកកិត្តិសេដ្ឋាបណ្ឌិត បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបន្ថែមបណ្ដាញទឹកថ្មីដែលមានប្រវែងប្រហែល១៣គ.ម ទៅដល់ទីរួមស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលត្រូវចំណាយលើបណ្ដាញទឹកនេះក្នុងថវិកាចំនួន៣លានដុល្លារអាមេរិក និងនៅល្ងាចថ្ងៃដដែលមានប្រជុំពិភាក្សា លក្ខណៈបច្ចេកទេសនៃការភ្ជាប់បញ្ចូលគ្នារវាងក្រុមហ៊ុនទឹកស្អាត Micro Science & Technology (Cambodia)Co.,Ltd នៃប្រទេសចិន និងទឹកស្អាតរបស់រោងចក្រថ្មី នៃគម្រោងរបស់ធនាគារ ADB ដែល មានសមាសភាពចូលរួមពីលោកប្រធានមន្ទីរ លោកស្រីប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង និងលោកបណ្ឌិត Cai Yunlong ប្រធានក្រុមហ៊ុន Micro Science & Technology (Cambodia)Co.,Ltd។

នាឱកាសនោះដែរ ក្រុមការងារប្រតិភូ ក៏បានបន្តដំណើរមកដល់ខេត្តមណ្ឌលគីរី ដោយបានចុះពិនិត្យមើល ប្រភពទឹកឆៅ ដែលមាននៅបឹងខាងលើ និងបឹងខាងក្រោម ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្តុកត្រៀមទុក សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងទីរួមខេត្តទាំងមូល។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា វិស័យផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ។ ដូចនេះត្រូវរួមគ្នាខិតខំសម្រេចឲ្យបាននូវបំណង ជាពិសេសគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ ក្នុងការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គឺ ៖ គឺពង្រីកវិសាលភាពនៅទីក្រុង និងទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥ សម្រាប់បម្រើការចាំបាច់របស់ប្រជាជន ក៏ដូចសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទាំងផ្នែកសាធារណៈ និងឯកជន ដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាងគឺ ៖ ”ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ”។
លោកកិត្តិសេដ្ឋាបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរ រវាង អាជ្ញាធរខេត្ត អង្គភាពទឹកស្អាត សាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍមកពីខាង ធនាគារADB ក៏ដូចជា ធនាគារពិភពលោក (WB) សម្រាប់ការអភិវឌ្ឍលើវិស័យទឹកស្អាត៕
អត្ថបទ ៖ វិមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


