ព័ត៌មានជាតិ
លោកឧកញ៉ា តែ តាំងប៉ អំពាវនាវពលដ្ឋកាត់បន្ថយការនាំចូលផលិតផលពីក្រៅ ងាកមកគាំទ្រផលិតផលក្នុងស្រុក
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអំពាវនាវដល់ប្រជាពលដ្ឋ ត្រូវរួមគ្នាកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ។

ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១៦ មិថុនា នៅក្នុងសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបដិបទកូវីដ-១៩នៅខេត្តកណ្តាល។
លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការជួយគាំទ្រផលិតផលនៅក្នុងស្រុកនឹងជួយដល់សហគ្រាសក្នុងស្រុកអាចមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថា ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ទទួលបានថវិការសម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ទទួលបានចំណេះដឹងបន្ថែម ក្នុងការជំរុញទីផ្សារនៅក្នុងស្រុក និងទីផ្សារទៅក្រៅប្រទេស ព្រមទាំងទទួលចំណេះដឹងថ្មីៗបន្ថែមទៀត ។

លោក ប៊ុន ផេន អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ រួមមានដូចជា៖ ខ្សែរចង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ និងបទប្បញ្ញតិនានា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាព និងអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។

លោកអភិបាលរងបានបន្តថា សិក្ខាសាលានេះគឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


