ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីសង់បានប្រមាណ៩៥ភាគរយហើយ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី១៧មិថុនានេះថា រហូតមកដល់ពេលនេះអគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីសម្រេចការសាងសង់បានប្រមាណ៩៥ភាគរយហើយ បន្ទាប់ពីបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការកាលពីដើមខែមីនា ឆ្នាំ២០២២កន្លងទៅ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទ១៧មិថុនានេះ លោក ឃាង ភារម្យ បានបន្តថា «ការងារStructure បាន៩៥ភាគរយហើយ នៅសល់ដំបូល ការងារបន្តគឺរៀបបូកជញ្ជាំងក្នុង ក្រៅ និងMEP»។ យ៉ាងណាក៏ដោយអគាររដ្ឋបាលថ្មីនេះមិនទាន់កំណត់ការសាងសង់រួចរាល់នៅពេលណានោះទេ។ លោក ឃាង ភារម្យ បានបញ្ជាក់ថា បញ្ហានេះរដ្ឋបាលខេត្តកំពុងសិក្សាលើលទ្ធភាពថវិកា។

បើតាមលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅលើទីតាំងចាស់ មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់៤ជាន់ យកលំនាំតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ៕ឮ
អត្ថបទ៖ សំអឿន




-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


