ព័ត៌មានជាតិ
រនាលពណ៌ ជាប្រភេទសត្វជិតទទួលរងការគំរាមកំហែងលើពិភពលោក
រនាលពណ៌ មានឈ្មោះវិទ្យាសាស្ត្រ Mycteria Leucocephala ជាប្រភេទជិតទទួលរងការគំរាមកំហែង (NT) លើពិភលោកក្នុងបញ្ជីក្រហម IUCN។ សត្វប្រភេទនេះ មានវត្តមានពេញមួយឆ្នាំក្នុងប្រទេសកម្ពុជា ដែលមាននៅតាមតំបន់ដីសើម តំបន់ទំនាបកណ្ដាល តំបន់ព្រៃលិចទឹកនៃតំបន់រាមសារព្រែកទាល់នៃបឹងទន្លេសាប ។

កត្តាសំខាន់ៗដែលគំរាមកំហែងទៅលើរនាលពណ៌ គឺការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។ សត្វប្រភេទនេះភាគច្រើន រស់នៅតំបន់សើម និងមានបន្ទាយពងកូនដ៏ធំនៅតំបន់បឹងទន្លេសាប ហើយចាប់ផ្តើម បន្តពូជនៅចុងរដូវវស្សាជាមួយនឹងសត្វស្លាបទឹកធំៗផ្សេងទៀតដូចជា ត្រដក់តូច និងត្រដក់ធំជាដើម។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទីទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី។

រនាលពណ៌ចូលចិត្តបន្តពូជ និងរកចំណីជាហ្វូងៗរួមគ្នា ហើយពេលបន្តពូជស្បែកក្បាលរបស់វាឡើងក្រហម និងចំពុះពណ៌លឿង។ ស្លាបទីមួយ មានពណ៌ខ្មៅស្រាលលាយសផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគម្របស្លាប និងបង្កង់នៅលើ ទ្រូងមានពណ៌ខ្មៅ ស ស្លាបទីពីរ និងគម្របស្លាបធំមានពណ៌ផ្កាឈូក ចំពុះផ្កាឈូកលាយលឿង និងមាន ក្បាលត្រងោលពណ៌ក្រហមលាយទឹកក្រូច៕

ប្រភព៖ សៀវភៅកម្ពុជាមាតុភូមិខ្ញុំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


