ព័ត៌មានជាតិ
លោក ស៊ុន សុវណ្ណារិទ្ធិ៖ កំពង់ឆ្នាំងជាខេត្ត មានសក្តសនុពល និងជាត្បូងពេជ្រដែលមិនទាន់កែច្នៃ
លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងថា ខេត្តកំពង់ឆ្នាំងជាខេត្ត ដែលមានសក្តសនុពលល្អណាស់ គឺជាត្បូងពេជ្រដែលមិនទាន់កែច្នៃ។ ក្នុងពិធីជួបសំណេះសំណាលជាមួយនាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈចំនួនជាង៤០០នាក់ ទូទាំងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមិថុនា លោកបានលើកឡើងថា ជាក់ស្ដែងនៅក្នុងស្រុកកំពង់លែង បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតឲ្យមានកំពុងផែពហុបំណងជាតិ និងអន្តរជាតិដែលអាចដឹកទំនិញចេញពីកម្ពុជាទៅលក់នៅប្រទេសចិន ឬស ហរដ្ឋអាមេរិកបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសសាំងហ្គាពួរ និងម៉ាឡេស៊ីដូចពីមុនឡើយ។ ហើយខាងមុខនេះតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកកំពង់លែង ជាប់កំពុងខែពហុបំណងនេះអាចនឹងផ្ដល់ការងារជូនប្រជាពលរដ្ឋពី ១ម៉ឺន ទៅ ១៥.០០០ នាក់ឲ្យមានការងារធ្វើទៀតផង។

លោបានបានថ្លែងទៀតថា កម្ពុជាសម័យថ្មីក្រោយកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ និងកីឡាប៉ារ៉ាហ្គេមរួចមក ត្រូវបានពិភពលោកទទួលស្គាល់ថាពិត ជាប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យដែលនឹកស្មានមិនដល់ និងគឺជាប្រទេសតូចតែបេះ ដូងធំ។ នោះគឺជាការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុ ញ្ញាតឱ្យប្រជាពលរដ្ឋទាំងខ្មែរទាំងបរទេសចូលមើលការប្រកួតកីឡាស៊ីហ្គេម ដោយសេរីមិនលក់សំបុត្រ។
លោកបានគូសបញ្ជាក់ថា គ្រឹះស្ថានសិក្សានានាទូទាំងខេត្ត គឺជាធនធានមនុស្សដ៏សំខាន់ខ្លាំងណាស់ក្នុងវិស័យអប់រំ ព្រោះជាអ្នកបង្រៀនដោយផ្ទាល់ដល់យុវជនដែលជាទំពាំងស្នងឬស្សីឲ្យក្លាយ ទៅជាពលរដ្ឋល្អ មន្ត្រីល្អថ្នាក់ដឹកនាំល្អ ជួយអភិវឌ្ឍន៍កសាងប្រទេសជាតិក្នុងពេលអនាគត។
ក្នុងឱកាសនេះដែរលោកក៏បានផ្ដាំផ្ញើដល់លោក នាយកនាយការគ្រឹះស្ថានសិក្សាទាំងអស់ សូមណែនាំសិស្សានុសិស្សដែលពេញវ័យសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំល្អ សម្រាប់បម្រើប្រជាពលរដ្ឋកសាងប្រទេសជាតិឲ្យមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

នៅក្នុងឱកាសនោះដែរលោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងក៏បានឡើងរាយការណ៍ឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន ៧៥៨ កន្លែងលោកគគ្រូបង្រៀនសរុបមានចំនួន ៤.៦៩៨នាក់,សិស្សានុ សិស្សសរុបមានចំនួន ១៣៦.៦៥៨ នាក់។ សាលា បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យរបស់ស ម្ដេចតេជោ ហ៊ុនសែន នៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន ១៧៦ ខ្នង ស្មើនឹង ១.១៣៨ បន្ទប់ ។
សមិទ្ធផលខាងលើនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រីពិតជាបានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង អំពីវិស័យអប់រំដើម្បីឲ្យប្រ ជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មានចំណេះដឹង សម្រាប់ធ្វើការងារលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារនិងបម្រើប្រទេសជាតិរបស់យើងឲ្យមានការរីក ចម្រើនថ្កុំថ្កើងរុងរឿង។
អត្ថបទ៖ ឈៀងថារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


