Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ ហ៊ុន សែន ហាមបង្ហោះរឿងសន្ដិសុខជាតិតាមហ្វេសប៊ុក​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានជាថ្មី ហាមដាច់ខាតយករឿង សន្ដិ​សុខ​ជាតិ មកបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះថា យន្តយន្ត​ហោះ​គ្មានមនុស្សបើកបានចូលមកកម្ពុជា ស្របពេលដែលយន្តហោះពាណិជ្ជកម្មកំពុងហោះហើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល​ជាមួយកម្មករកម្មការិនីជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះថា មិនមានវត្តមានយន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន) ចូលមកកម្ពុជានោះទេនៅយប់ថ្ងៃទី ២៨ ខែមិថុនា បន្ទាប់ពីការប្រកាសអាសន្នដាក់ពង្រាយកាំភ្លើងច្រើនដើម ប៉ុន្តែមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះថា ដ្រូនចូលមកដល់ក្រុងបានលុង​ដោយមិនគិតពីយន្តហោះពាណិជ្ជកម្ម។

សូមជំរាបថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿន បានបង្ហោះចូលមកម្ពុជានៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម។

ក្រោយការបង្ហោះចូលដីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជារឱ្យកងទ័ពដាក់ពង្រាយកាំភ្លើងគ្រប់ធុនចាំបាញ់ទម្លាក់ដ្រូនដែលបង្ហោះចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ខណៈសម្ដេចជឿថាជាដ្រូនរបស់ក្រុមជនជាតិម៉ុងតាញ៉ាក្រោយហេតុការណ៍ផ្ទុះអាវុធនៅវៀតណាមកាលពីពាក់កណ្ដាលខែនេះ។

ក្រសួងការបរទេសកម្ពុជាចាត់ទុក ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើក គឺជាការរំលោភបំពានយ៉ាងគឃ្លើនមិនអាចអត់ឱនឱ្យបានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលនៃយន្តហោះគ្មានមនុស្សបើកក្នុងដែនអាកាសរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៤ នាទីutes មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ២៥ នាទីutes មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣៤ នាទីutes មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម