ព័ត៌មានជាតិ
ថ្ងៃដំបូងនៃសកម្មភាពឃោសនាបោះឆ្នោតនៅភ្នំពេញ មានសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណជិត២០ម៉ឺននាក់
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០ម៉ឺននាក់ នៅរាជធានីភ្នំពេញបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងថ្ងៃដំបូងនៃការ បើកយុទ្ធនាការ ឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ផ្ដើមដំបូងពីការជួបជុំនៅកោះពេជ្រ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៧ម៉ឺននាក់ រួចមកបានដង្ហែចេញទៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាសរុបទាំងអស់ប្រមាណជិត២០ម៉ឺននាក់ ក្នុងនោះ ក្បួនដែលមានអ្នកចូលរួមច្រើនជាងគេ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយបើគិតទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ មានសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០ម៉ឺននាក់ បានធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន ខណៈបើកយុទ្ធនាការ ឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ បានថ្លែងថា ក្នុងនាមគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេច សម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនបងប្អូនជនរួមជាតិនូវគ្រប់ទិសទី ដែលតែងតែផ្ដល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕
ដោយ ៖ ស្រីរ័ត្ន

























-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


