Connect with us

ព័ត៌មានជាតិ

ទេសចរក្នុងស្រុកជាង ១១លាននាក់ ចេញកម្សាន្តទូទាំងប្រទេស​ រយៈពេល ៦ខែ ឆ្នាំនេះ

បានផុស

នៅ

ភ្ញៀវទេសចរក្នុងស្រុក បានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសសរុប ១១.១លាននាក់ រយៈពេល ៦ខែ ឆ្នាំ ២០២៣ កើនឡើងប្រមាណ ៧៥% បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក គិតត្រឹមសប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់ ក្នុងនោះ​ភ្ញៀវជាតិ ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៤៦៩នាក់។

បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់, ខេត្តបាត់ដំបង ៤២,៤៧៣នាក់, ខេត្តសៀមរាប ៣១,៦៣៤នាក់, រាជធានីភ្នំពេញ ៣១,៤២៤នាក់, ខេត្តកំពត ២៨,៨៥១នាក់, ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និងខេត្តកែប ១២,៣២៦នាក់។

ទន្ទឹមនឹងនេះ ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា មានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ ផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម