Connect with us

ព័ត៌មានជាតិ

៥០​ភាគរយទៀត​ទេ បងប្អូន​ច្បារអំពៅនឹង​មាន​សួនច្បារ​និងទីលាន​ហាត់ប្រាណ នៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្សចាស់ថ្មី​​

បានផុស

នៅ

​ការដ្ឋាន​សាងសង់​សួន ច្បារ​និង​ទីលាន​សម្រាប់​ហាត់ប្រាណ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​ប៉ែក​ខាងកើត​ទន្លេបាសាក់​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ​ បានសម្រេច​ជិត​៥០​ភាគរយ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក​ ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមករា​នេះ​ថា​ ការដ្ឋាន​សាងសង់​សួនច្បារ​និង​ទីលាន​ហាត់ប្រាណ​ ស្ថិតនៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ចាស់ថ្មី នេះ​ គឺ​សាងសង់​បាន​ប្រមាណ​ជា​៥០​ភាគរយ​ហើយ​ ក្នុងនោះ​ក្រុមហ៊ុន​ម៉ៅការ​បាន​និង​កំពុង​សាងសង់​យ៉ាង​ញាប់ដៃញាប់ជើង​ និង​បាន​រួចរាល់​ក្នុង​អំឡុង​ខែ​មិនា​ខាងមុខនេះ​។

​ចំពោះ​ទីលាន​សម្រាប់​ហាត់ប្រាណ​វិញ ​​គឺ​សម្រាប់​ផ្ដល់​ទៅ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ច្បារអំពៅ​បាន​ហាត់ប្រាណ​ ខ​ណៈដែល​សព្វថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​លោក​នាំគ្នា​ហាត់ប្រាណ​លើផ្លូវ​ថ្នល់​មុខផ្ទះ​ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើ​។​ ដូច្នេះ​ហើយ​ទើប​លោក ​ចេង មុនី​រ៉ា អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​លើក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ទីតាំង​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី ធ្វើជា​សួនច្បារ​ផង​នឹង​ទីលាន​សម្រាប់​ហាត់ប្រាណ​ផង​។​

​ខ​ណៈដែល​ការដ្ឋាន​សាងសង់​សួនច្បារ​នឹង​ទីលាន​សម្រាប់​ហាត់ប្រាណ​ បាន​និង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​បែបនេះ ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​កង្វះ​ទីតាំង​សម្រាប់​ហាត់ប្រាណ​បាន​សំដែង​នូវ​ក្តី​រីករាយ​ ព្រោះ​បាន​ទីតាំង​ស្អាត​សម្រាប់​ហាត់ប្រាណ​ដោយ​មិន​បារម្ភ​ពី​គ្រោះថ្នាក់​ដោយ​អចេតនា​នៅពេលដែល​ប្រជាពលរដ្ឋ​នាំគ្នា​ហាត់ប្រាណ​លើ​ផ្លូវ​ថ្នល់​មុខ​ផ្ទះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​អ្នក​ជំនាញ​វិស័យ​ធនាគារ​អះអាង​ថា ​សុខុមាលភាព​វិស័យ​ធនាគារ​ក្នុង​ឆ្នាំ​២០២១​ នៅតែ​ដំណើរការ​ល្អ​ប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម