ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អបអរចិនដែលបានរៀបចំ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការអបអរសាទរដល់ប្រទេសចិន ដែលបានរៀបចំ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម» ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះ។ ការថ្លែងនេះ គឺតាមរយៈសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈវីដេអូ សម្រាប់កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃចន្ទនេះ។

តាមរយៈសុន្ទរកថានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសនានា នៅលើពិភពលោក បាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ តែស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
បើតាមសម្ដេចតេជោ ហ៊ុន សែន «នៅក្នុងបរិបទខាងលើនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍ (GDI) និង គំនិតផ្ដួចផ្ដើមសន្តិសុខសកល (GSI) ដោយឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឲ្យបាននូវរបៀបវារៈឆ្នាំ ២០៣០»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមនានា សម្រាប់ការអភិវឌ្ឍសកល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


