ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «សូមពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួន មានចេតនាមិនល្អ ញុះញង់ ក្នុងគោលបំណងបំផុសឲ្យគូសបំផ្លាញសន្លឹកឆ្នោត»
ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដែលមានចេតនាមិនល្អ ក្នុងនោះរួមមាន អំពើបំភ្លៃព័ត៌មាន បន្លំដោយចេតនា ឬ អំពើញុះញង់ ក្នុងគោលបំណងបំផុសឲ្យគូសបំផ្លាញសន្លឹកឆ្នោត។

ការអំពាវនាវនេះ បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា «ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោត សូមលោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន មានការប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដែលមានចេតនាមិនល្អ ដែលរួមមាន អំពើបំភ្លៃព័ត៌មាន បន្លំដោយចេតនា ឬ អំពើញុះញង់ក្នុងគោលបំណងបំផុសឲ្យមានការគូសបំផ្លាញសន្លឹកឆ្នោត»។

ករណីមានសកម្មភាព ឬ ចេតនាមិនល្អបែបនេះកើតឡើង ឯកឧត្ដម ហ៊ុន ម៉ានី បានស្នើដល់ ប្រជាពលរដ្ឋ ជូនដំណឹងដល់ សមាជិក សមាជិកា ឬ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់ ជៀសវាងកុំឲ្យទង្វើអគតិទាំងនេះកើតមានជាបន្តទៀត៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


