ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រុមហ៊ុនឯកជនចំនួន២៥កំពុងវិនិយោគនៅតាមបណ្តាកោះចំនួន១៩នៅក្នុងខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនឯកជនចំនួន២៥កំពុងវិនិយោគនៅតាមបណ្តាកោះចំនួន១៩ក្នុងចំណោម៣០កោះនៅក្នុងក្រុងស្រុកចំនួន៣នៅខេត្តព្រះសីហនុ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ខេត្តជាប់សមុទ្រមួយនេះកាន់តែរីកចំរើនថែមទៀត។

លោកបានបន្តថា ក្រុមហ៊ុនឯកជនចំនួន២៥ក្រុមហ៊ុនកំពុងវិនិយោគនៅតាមបណ្តាកោះចំនួន១៩ នៅខេត្តព្រះសីហនុរួមមាន៖
-នៅក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះចំនួន៤ គឺ១.ក្រុមហ៊ុន Sea Snake Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំងកោះដែកគោល។ ២.ក្រុមហ៊ុន Twin Golden Lion Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះត្រេះ។ ៣.ក្រុមហ៊ុន Koh Puos (Cambodia) Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំង កោះពស់។ ៤.ក្រុមហ៊ុន Island DG (Camdodia)Limited. គម្រោងអភិវឌ្ឍទីតាំងកោះថាស ឬកោះ កោងកាង។

-នៅក្រុងកោះរ៉ុងមានក្រុមហ៊ុនចំនួន៨ វិនិយោគលើកោះចំនួន៩ រួមមាន ១.ក្រុមហ៊ុន Royal Group Koh Rong Development Company Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះរ៉ុង។ ២.ក្រុមហ៊ុន Koh Rong Sanloem Island Resorts Co.,Ltd គម្រោងអភិវឌ្ឍទីតាំង មួយផ្នែកនៃកោះរ៉ុងសន្លឹម។ ៣.ក្រុមហ៊ុន Emario Shonan Marin Corporation Ltd. សហការជាមួយក្រុមហ៊ុន U Property Management Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម។ ៤.ក្រុមហ៊ុន Brocon Investment Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះអូន និងកោះបង (កោះសង្សារ)។ ៥.ក្រុមហ៊ុន Monarch Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះតាង៦.ក្រុមហ៊ុន T.T.Y Corporation Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះកូន។ ៧.ក្រុមហ៊ុន ភីអាមហ្វាញណាន់ គម្រោងអភិវឌ្ឍទីតាំងកោះមួយ កោះពីរ(ពីរលិច,ពីរកើត)។ និង៨.ក្រុមហ៊ុនវិនិយោគ G.T.V.C អភិវឌ្ឍទីតាំងកោះមួយ ។

-នៅស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន១៣ វិនិយោគលើកោះចំនួន៦ គឺ១.ក្រុមហ៊ុនAngela Real Estate Ltd.គម្រោងអភិវឌ្ឍទីតាំងកោះប្រ៊ីស ឬកោះចន្លុះ។ ២.ក្រុមហ៊ុន Ream Resort & Development Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះស្រមោច។ ៣.ក្រុមហ៊ុន RPB Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះក្របី។ ៤.ក្រុមហ៊ុន Everspring Resort Co., Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី។ ៥.ក្រុមហ៊ុន Koh Russey Resort Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី។ ៦.ក្រុមហ៊ុន Koh TaKiev Investment Co., Ltd គម្រោងអភិវឌ្ឍទីមួយផ្នែកនៃកោះតាកៀវ។ ៧.ក្រុមហ៊ុន Prince Real Estate (Cambodia) Group គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះតាកៀវ។ ៨.ក្រុមហ៊ុន H.T.T.H Island Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី៩.ក្រុមហ៊ុន Celestial Stars Limited Company គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី។ ១០.ក្រុមហ៊ុន Yeejia Development Company Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី។ ១១.ក្រុមហ៊ុន វីលុង អ៊ិនធើណេសិនណល អ៊ិនវេសមេន ឯ.ក គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃ កោះថ្មី។ ១២.ក្រុមហ៊ុន ហូ វុទ្ធី របស់ឧកញ៉ា ហូ វុទ្ធី គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី។ និង១៣.ក្រុមហ៊ុន OCIC គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី។

លោក ឃាង ភារម្យ បានបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានកោះសរុបចំនួន៣០កោះ ថ្មដុះចំនួន២ និងថ្មប៉ប្រះទឹកចំនួន៥៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ