ព័ត៌មានជាតិ
ពលករខ្មែរ៣៧នាក់ ត្រូវទាហានឈុតខ្មៅថៃ ចាប់ខ្លួន
ពលករខ្មែរប្រុសស្រីចំនួន៣៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃត្រូវសមត្ថកិច្ចទាហានកងរយទី១៣០៥ ទាហានឈុតខ្មៅទី១៣ ចាប់ឃុំខ្លួន។

តាមប្រភពព័ត៌មានច្បាស់ការ បានរាយការណ៍ពីខេត្តស្រះកែវប្រទេសថៃ ថា កាលពីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងទឹកដីខេត្តស្រះកែវ ចាន់ បុរី និងរ៉ាក់យ៉ង ប្រទេសថៃ មានក្រុមទាហានឈុតខ្មៅទី១៣ ដោយទទួលបានសេចក្ដីរាយការណ៍ថា មានពលករខ្មែរជាច្រើនលួចចូលប្រទេសដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ទើបចាត់កម្លាំងក្រុមប្រតិបត្តិការព័ត៌មាន និងកម្លាំងចល័តរហ័ស សហការជាមួយនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ កម្លាំងនគរបាលស្រុក ខ្លងហាត និងអាសាស្ម័គ្រ ស្រុកខ្លងហាត រួមគ្នាចេញល្បាតដើម្បីរុករកក្រុមពលករខាងលើ។

ប្រភពបានបន្តទៀតថា សមត្ថកិច្ចទៅដល់បរិវេណស្រះចាក់សម្រាមភូមិខៅឌីន ហើយបានប្រទះឃើញពលករខ្មែរលួចចូលប្រទេសដោយខុសច្បាប់ ដែលប្រមូលផ្ដុំគ្នានៅបរិវេណបង្គោលគីឡូម៉ែត្រTV១២៨៩៩១ភូមិខៅឌីន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រមាណ១.៣គីឡូម៉ែត្រ ទើបសមត្ថកិច្ចចាប់ឃុំខ្លួនពលករខ្មែរទាំងនោះតែម្តង។ ចំនួនពលករ៣៧នាក់នោះ គឺមិនមានឯកសារធ្វើដំណើរអ្វីទាំងអស់ បន្ទាប់មកសមត្ថកិច្ចបានឃុំខ្លួនពលករខ្មែរទាំងនោះតែម្តង៕
អត្ថបទ ៖ ពៅរិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


