ព័ត៌មានជាតិ
អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីជាង១ពាន់ ជូនប្រជាពលរដ្ឋចំនួន២ភូមិក្នុងឃុំដងទង់ ស្រុកដងទង់
កំពត ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បាននាំយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធមានចំនួន ១,៥៨៨ ប័ណ្ណ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមកនៅភូមិចំនួន២ ទី១ភូមិព្រៃពក ទី២ភូមិត្រពងវែងខាងលិច ដែលស្ថិតនៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពតមានភាពសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខ និងបានផ្តល់កម្មសិទ្ធិដីជាង ១ពាន់ប័ណ្ណជូនពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការវាស់វែងដីធ្លីផ្តល់ប័ណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ សង្គម និងកាត់បន្ថយភាពក្រីក្រ បញ្ហាវិវាទដីធ្លីជាដើម។

នៅជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបាននូវប័ណ្ណកម្មសិទ្ធិ ទាំងអស់ សូមយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ ហើយពេលដែលទទួលបានហើយនោះសូមកុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះយើងបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។

ម្យ៉ាងទៀត សំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ អភិបាលខេត្តថា មិនអាចដោះស្រាយបាននោះទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។

នៅក្នុងពិធីនោះដែរ ក៏មានការបិទផ្សាយសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជើង និងភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ផងដែរ។

បើយាងតាមការលើកឡើងរបស់ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនិងនគរូបនីយកម្មសំណង់ខេត្តកំពត ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋដែលមានដីក្នុងភូមិខាងលើ ឱ្យមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានបញ្ហាក្រោយពេលចេញប័ណ្ណកម្មសិទ្ធិរួច និងថា ការពិនិត្យផ្ទៀងផ្ទាត់ ឬតវ៉ា មានរយៈពេល១៥ចាប់ពីថ្ងៃបិទផ្សាយតទៅ៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


