ព័ត៌មានជាតិ
អភិបាលរាជធានីចុះពិនិត្យពលរដ្ឋជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅស្រុកកំណើត
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈទាំងជួលគេនិងរថយន្តរដ្ឋជាង ៤០០ គ្រឿង ដើម្បីដឹកកម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី ២៣ ខែកក្កដាឆ្នាំ២០២៣នេះ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យនិងសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈដោយឥតគិថ្លៃ ទៅស្រុកកំណើត តាមបណ្តាខេត្តនៅឯចំណតរថយន្តមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តរថយន្តក្រុងសាធារណៈ ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី ២៣ ខែ កក្កដាឆ្នាំ២០២៣ ចំនួន ១០ ទីតាំងនៅក្នុងរាជធានីភ្មំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងជាង ៤០០ គ្រឿង ក្នុងចំនួននេះក៏បានជួលរថយន្តឯកជនមួយចំនួនផងដែរ ដើម្បីដឹកកម្មករនិយោជកនិងប្រជាពលរដ្ឋទៅស្រុកកំណើត នាអំឡុងពេលបោះឆ្នោតនេះ។ ការជូលរថយន្តបន្ថែមនេះ គឺដោយសារតែកម្មករកម្មការនីរោងចក្រ និងកម្មករក្រៅប្រព័ន្ធមានចំនួនច្រើនរហូតដល់ ៦០ ម៉ឺននាក់។ បើទោះបីជាយ៉ាងណាក្តី មានកម្មករមួយចំនួនមិនបានមកជិះរថយន្តក្រុងទេ ដោយសារស្ថានភាពជីវភាពពួកគាត់ធូរធារ ដែលអាចធ្វើដំណើរដោយខ្លួនឯងបាន ហើយបងប្អូនកម្មករកម្មការិនីខ្លះទៀតអាចជិះម៉ូតូទៅស្រុកកំណើតតែម្ដង។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន តែងតែណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តនៅការងារនេះជាប្រចាំពោលគឺអោយតែមានពិធីធំៗ ដូចជាចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ សម្តេចតែងអោយរដ្ឋបាលរាជធានីភ្នំពេញដឹកប្រជាពលរដ្ឋ កម្មករ កម្មការនីទៅស្រុកកំណើតដោយមិនយកប្រាក់ជានិច្ច។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


