ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល ៖ ការបោះឆ្នោត បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣នេះ សហភាពអង្គការសង្គមស៊ីវិល បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

ស្របពេលនេះដែរ មានក្រុមជ្រុលនិយមមួយចំនួនព្យាយាមក្នុងការរារាំង ដើម្បីមិនឲ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែជាលទ្ធផលដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាបណ្តោះអាសន្ន ចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣នាក់ ស្មើនឹង ៨៤,២១ភាគរយ ហើយអាចនឹងមានការកើនឡើងថែមទៀត បើប្រៀបធៀបទៅនឹងការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹងចំនួន ៨០,៣២ភាគរយ ក្នុងខណៈពេលនោះមានគណបក្សភ្លើងទៀន ចូលរួមជាគណបក្សនយោបាយ ឃើញថា មានអាត្រាខុសគ្នា។
សហភាពអង្គការសង្គមស៊ីវិល លើកឡើងថា ស្របពេលនឹងមានការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ មានមេញុះញង់គឺលោក សម រង្ស៊ី ដែលមានការដឹកនាំពីខាងក្រៅបានអំពាវនាវ និងបានញុះញង់ឲ្យប្រជាជនកុំទៅបោះឆ្នោត និងទៅគូសសន្លឹកឆ្នោតចោល។ ប៉ុន្តែផ្ទុយទៅវិញមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនលើសលប់ រហូតដល់ជាង ៨៤ភាគរយ។
សហភាពអង្គការសង្គមស៊ីវិល បានបន្តថា «ចំណុចទាំងនេះយើង អាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋគឺបានចូលរួមនូវចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់ ប្រជាពលរដ្ឋពិតជាចង់ ទទួលបាននូវសេចក្តីសុខសេចក្ដីចម្រើន កាអភិវឌ្ឍជាមួយនឹងដំបូលសន្តិភាពដែលកំពុងមាន»។
សហភាពអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងបានគាំទ្រនូវសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងន័យដែលតែងតែអនុគ្រោះអធ្យាស្រ័យ លើកលែងកំហុស ដល់បុគ្គលដែលបានប្រព្រឹត្តខុស និងបានអំពាវនាវដល់ក្រុមជ្រុលនិយម ដែលតែងតែជឿទៅតាមការញុះញង់របស់លោក សម រង្ស៊ី ដែលព្យាយាមក្នុងការរារាំង ដើម្បីមិនឲ្យប្រជាជនទៅបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ដែលអំពើនេះជាបទល្មើស ដែលត្រូវផ្តន្ទាទោសតាមច្បាប់ និងជាអំពើបំផ្លាញនូវគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបានអំពាវនាវដល់ជនដែលប្រព្រឹត្តកំហុសខាងលើ មកសារភាពជាមួយអាជ្ញាធរ និងជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចៀសវាងនូវវិធានការផ្លូវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


