ព័ត៌មានជាតិ
កម្ពុជាបង្ហាញទិដ្ឋភាពមួយចំនួនដែលបញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជាមានភាពយុត្តិធម៌
ក្រោយការបោះឆ្នោតជាតិជាសកល អាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានមតិជាច្រើនលើកឡើងផ្សេងៗគ្នាជុំវិញដំណើរការបោះឆ្នោតនេះ។ ចំពោះមតិជុំវិញការបោះឆ្នោតនេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ទិដ្ឋភាពមួយចំនួនដែលជាសង្កេតដោយផ្ទាល់ និងផ្អែកលើការពិតនៃព្រឹត្តការណ៍នេះ។

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់ ពោលគឺមានជាង ៨លាន២សែននាក់ ស្មើនឹង ៨៤.៥៨ ភាគរយ ដែលនេះបង្ហាញនូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
ផ្ទុយទៅវិញ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់នេះ ក៏បានបង្ហាញពីការបដិសេធយ៉ាងច្បាស់ចំពោះការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមឱ្យពលរដ្ឋបំផ្លាញដល់ការបោះឆ្នោត ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងឱ្យ៦៥សញ្ជាតិ មកពី៦១ស្ថាប័ន រួមមាន អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ បន្ថែមពីនេះ ក៏មានការតាមដានយ៉ាងដិតដល់ដោយភ្នាក់ងារគណបក្សជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩ម៉ឺននាក់ ដែលបានបញ្ជាក់អំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត។

ទន្ទឹមនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ-ជាតិ បានបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតជាសកលនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងត្រឹមត្រូវ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ខណៈឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រី និងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ត្រូវបានធានាផងដែរ។
តាមរយៈការពិតទាំងអស់នេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប ក៏ដូចជាវត្តមានចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


