Connect with us

ព័ត៌មានជាតិ

បើកវគ្គបណ្តុះបណ្តាលដល់ប្រតិបត្តិករទេសចរឥតគិតថ្លៃ ដើម្បីស្តារវិស័យទេសចរណ៍​ក្រោយវិបត្តិកូវីដ

បានផុស

នៅ

ក្រសួងទេសចរណ៍ សហការជាមួយសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) នឹងរៀបចំវគ្គបណ្ដុះ​បណ្ដាល​ជំនាញបន្ថែម ក្រោមកម្មវិធីភាពធន់នៃគោលដៅទេសចរណ៍ (Tourism Destination Resilience) ចំពោះអ្នកជំនាញទេសចរណ៍ គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ គ្រូបច្ចេកទេស មន្ត្រីបង្គោល និងម្ចាស់​អាជីវកម្មធន់តូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលតាមយន្តការអាស៊ាន (MRA) ដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិក្ខវីដ-១៩ ក៏ដូចជាពង្រឹង និងបង្កើនសមត្ថភាព ជំនាញទេសចរណ៍បន្ថែមដោយឥតគិថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានក្រោយពេលបញ្ចប់វគ្គសិក្សា រួមមាន៖ រៀបចំ​របាយការណ៍ហិរញ្ញវត្ថុជាប្រចាំ(Prepare routine financial statement)។ ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ​សម្រាប់ការលក់សេវាកម្ម (Process a financial transaction for services rendered)។ ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុសម្រាប់ការទិញសេវាកម្ម ឬទំនិញ(Process transactions for purchase of goods and services)។ គ្រប់គ្រងការកត់ត្រាការចំណាយ (Manage payroll records)។ ផ្សព្វផ្សាយសេវាកម្ម និងផលិតផល​ទេសចរណ៍ (Promote tourism products and services)។ ផលិត និងលក់ផលិតផល និងសេវាទេសចរណ៍ (Source and package tourism products and service), បង្កើន និងធ្វើបច្ចុប្បន្នភាព​ចំណេះដឹងផ្នែកឧស្សាហកម្ម ទេសចរណ៍ (Develop and update tourism industry knowledge)។

សូមបញ្ជាក់ថា ក្រសួង​ទេសចរណ៍ ក្រោម​ការគាំទ្រ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ តែងតែបើក​បណ្តុះបណ្តាល​បដិសណ្ឋារ​កិច្ច​ជូន​​ដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​តាម​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​ ដើម្បី​​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដោយ​ផ្តោត​សំខាន់​លើ​ការបណ្តុះ​បណ្តាល​ជំនាញ​ការិយាល័យ​ជួរមុខ សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍​ទេសចរណ៍​/​អេកូទេសចរណ៍ និង​ជំនាញ​ឆុង​កាហ្វេ និង​ជំនាញ​ផ្សេងទៀត​ជាច្រើន​៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម