ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ មិនថា កម្ពុជា ឬ ប្រទេសណាក៏ដោយ បើចង់ឲ្យគេស្គាល់ ត្រូវធ្វើសកម្មភាពជាក់លាក់ ប្រឹងប្រែងឲ្យជោគជ័យ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ លើកឡើងថា មិនថា កម្ពុជា ឬ ប្រទេសណាក៏ដោយ បើសិនចង់ឲ្យគេស្គាល់ ពិតណាស់ត្រូវធ្វើសកម្មភាពជាក់លាក់ ប្រឹងប្រែងឲ្យជោគជ័យ ទើបធ្វើឲ្យគេស្ញប់ស្ញែង និងកោតសរសើរ។

ការលើកឡើងនេះ ខណៈដែល ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងពិធីអាហារសាមគ្គីជាមួយអ្នកស្ម័គ្រចិត្តបង្គោលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ កាលពីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «មិនថាប្រទេសកម្ពុជា ឬ ប្រទេសណាក៏ដោយ បើសិនចង់ឲ្យគេស្គាល់ ពិតណាស់ គឺត្រូវធ្វើសកម្មភាពជាក់លាក់ ហើយប្រឹងប្រែងឲ្យបានជោគជ័យ ទើបធ្វើឲ្យគេស្ញប់ស្ញែង និងកោតសរសើរបាន ដោយជាក់ស្ដែង ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានធ្វើឲ្យគេស្គាល់កម្ពុជាបច្ចុប្បន្ន ហើយសក្ដានុពល និងមុខមាត់នេះ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រជាជនយើងយ៉ាងពិតប្រាកដ»។

ផ្សារភ្ជាប់ការលើកឡើងនេះ ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃ និងសារៈសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ ចំពោះព្រះរាជាណាចក្រកម្ពុជា គឺយើងត្រូវវិភាគ និងដកពិសោធ ទើបដឹងថា យើងពិតជាមានមោទនភាពប៉ុណ្ណា។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា «តាមរយៈការងារកន្លងទៅ ប្អូនៗ គឺបានហ្វឹកហាត់ និងលត់ដំសមត្ថភាពខ្លួនឯង និងទទួលបទពិសោធន៍ពីការងារដឹកនាំផងដែរ»។ ជាមួយនេះ ឯកឧត្ដម ក៏បានលើកទឹកចិត្តឲ្យយុវជនស្ម័គ្រចិត្តទាំងអស់ ខិតខំប្រឹងប្រែងចាប់យកក្ដីស្រមៃរៀងៗ ខ្លួន ដោយមានគោលដៅរួម ក្នុងការថែរក្សាសុខសន្តិភាព និងជឿជាក់លើសង្គមជាតិតែមួយ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ ដែលខិតខំប្រឹងប្រែង ដាក់ចិត្ត ដាក់បេះដូង ក្នុងការងារ និងជួយយកអាសាគ្នា ហើយទាំងនេះគឺពិតជាលើសពីការចាត់តាំង៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


