ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងតាមស្តង់ដារអន្តរជាតិ សេរី យុត្តិធម៌ និងតម្លាភាព
លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ Nuno Gomes Nabiam បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក Nuno Gomes Nabiam លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកបានចាប់ផ្ដើមការងារសង្កេតមើលដំណើរការបោះឆ្នោត និងជួបជាមួយមន្ត្រីពាក់ព័ន្ធជាច្រើន ព្រមទាំងចាប់អារម្មណ៍លើដំណើរការបោះឆ្នោតនេះ លោកថារូបលោកបានទទួលព័ត៌មាន ទាក់ទងនឹងដំណើរការ និងឯកសារដែលទាក់ទងផ្សេងៗ ហើយការសង្កេតការណ៍បានបញ្ចប់ដោយការ ត្រួតពិនិត្យដំណើរការបិទបញ្ចប់ ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល។

លោកប្រាប់ថារូបលោកមានឱកាសទទួលព័ត៌មាន និងបញ្ជាក់ពីវត្តមានរបស់អ្នកសង្កេតការណ៍មកពីគណបក្ស ទាំង១៨ដែលចូលរួមប្រកួតប្រជែង ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិរាប់រយនាក់ (ប្រហែល ៦៥ ប្រទេសផ្សេងគ្នា) ស្ថាប័នការទូត ក្នុងការផ្ទៀងផ្ទាត់ការបិទហិបសន្លឹកឆ្នោត និងការត្រួតពិនិត្យដំណើរការទាំងមូល។
លោកនាយករដ្ឋមន្ត្រីប្រទេសអាហ្វ្រិករូបនេះបញ្ជាក់ដោយផ្ទាល់បានថា ការរៀបចំពេលបើក និងពេលសង្កេតការណ៍បោះឆ្នោត បានគោរពតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួនហើយ ការបោះឆ្នោតនេះបានធ្វើឡើងដោយគ្មានការរំខាន ឬឧបទ្ទវហេតុអ្វីឡើយ។
ការបិទ ការរាប់សន្លឹកឆ្នោតជាសាធារណៈ បានអនុលោមតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួន ហើយបានបិទផ្សាយលទ្ធផលនៅមាត់ទ្វារនៃមណ្ឌលបោះឆ្នោតនីមួយៗសម្រាប់ការតវ៉ាឬគណបក្ស។ អត្រាអ្នកចូលរួមបោះឆ្នោតច្រើនជាង ៨៤% នៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

នៅការិយាល័យបោះឆ្នោត មិនមានសេចក្តីរាយការណ៍ពីការតវ៉ាឬបន្តឹងលើនីតិវិធី ឬអ្នកបោះឆ្នោត ការប្រមូលសន្លឹកឆ្នោត និងលទ្ធផលនៃការរាប់សន្លឹកឆ្នោតនោះទេ។
ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន និងមិនមានការតវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ដូចជាការធ្វើទុក្ខបុក ម្នេញផ្នែកនយោបាយ ឬការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ហាណាមួយនោះទេ។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ ក្នុងនាមជាអ្នកសង្កេតការណ៍ សូមគូសបញ្ជាក់អំពី ដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះ ឆ្នោតនេះបានបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីរូបនេះ ក៏បានកោតសរសើរនូវភាពចាស់ទុំ និងសេរីភាពនៃគណបក្ស នយោបាយបែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ដែលបានបង្ហាញអំពីធម្មានុរូបនៃកាបោះឆ្នោត របស់កម្ពុជា ដោយផ្អែកលើការចូលរួមរបស់ប្រជាជន និងអធិបតេយ្យភាព ហើយបានត្រួសត្រាយផ្លូវ ដើម្បីស្ថិរភាពនយោបាយ ជាមូលដ្ឋានចម្បងដើម្បីធានាវិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


