ព័ត៌មានជាតិ
មន្រ្តីជំនាញមិនអនុញ្ញាតឲ្យបោះយុថ្កានៅទីតាំងគន្លងខ្សែបណ្តាញអគ្គិសនីកប់បាតសមុទ្រ
អគ្គិសនីកម្ពុជា ចេញសេចក្តីដំណឹងមួយទៅមកកាន់រដ្ឋបាលខេត្តកោះកុង អំពីការស្ថាបនាខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ និងជំរុញឱ្យផ្សព្វផ្សាយពីការហាមឱ្យមិនបោះយុថ្កានៅទីតាំងគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបញ្ចៀសគ្រោះថ្នាក់។

យោងតាមលិខិតសំណើមកកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គឺលោក ង៉ែត សុខន អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា និយាយថា ក្រុមការងារជំនាញបានតភ្ជាប់បណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល ក្នុងតំបន់ខេត្តកោះកុង និងខេត្តព្រះសីហនុ កប់ក្រោមបាតសមុទ្រចប់ជាស្ថាពរ។

បើតាមលោក ង៉ែត សុខន ដដែលតំបន់ដែលសាងសង់ខ្សែបណ្តាញអគ្គិសនីលើអាកាស និងកប់ក្រោមបាតសមុទ្រ គឺឆ្លងកាត់កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅបានសម្ពោធដាក់ឱ្យជាផ្លូវការហើយ។ ទន្ទឹមនោះ តំណាងអគ្គិសនីកម្ពុជា បានស្នើសុំលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាធ្វើយ៉ាងណាជួយផ្សព្វផ្សាយ និងជូនដំណឹងដល់ម្ចាស់ទូកនេសាទធំៗ និងក្រុមហ៊ុនដែលមានកាណូត កប៉ាល់ ធ្វើដំណើរឆ្លងកាត់តាមបណ្តាកោះមួយចំនួនខាងលើក្នុងខេត្ត។ លើសពីនេះ អគ្គនាយកអគ្គិសនីកម្ពុជា ក៏មិនអនុញ្ញាតឱ្យបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ២០០ម៉ែត្រពីគន្លងខ្សែកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

ដោយឡែក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លើកឡើងនៅថ្ងៃទី២ ខែសីហា នេះថា លោកទើបតែទទួលបានលិខិតជូនដំណឹងនេះ ហើយលោកនឹងសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្ត ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយអប់រំណែនាំកាន់តែមានប្រសិទ្ធិភាពសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងសុវត្ថិភាពដល់អ្នកទេសចរព្រមទាំងអ្នកនេសាទ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


