ព័ត៌មានជាតិ
ពាក់កណ្តាលខែសីហានេះ នឹងមានការធ្វើតេស្តផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការងារ ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍
នៅថ្ងៃទី ១១ និង ១២ ខែសីហា ឆ្នាំ ២០២៣នេះ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើតេស្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារ ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាក ជាមួយនឹងការធ្វើតេសរកមេរោគអេដស៍ដោយការស្ម័គ្រចិត្តផងដែរ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ ខណៈលោក និងលោក អ៊ីមរ៉ន ហាស្សាន់ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធតិបីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការបន្តអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ថេង បញ្ញាធន បានមានប្រសាសន៍ថា នៅថ្ងៃទី ១១ និងទី ១២ ខែសីហាខាងមុខនេះ យើងនឹងធ្វើពិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលជាបុគ្គលិកបម្រើការងារ ក្នុងវិស័យសេវាកម្ម ទេសចរណ៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកក្នុងជីវភាពគ្រួសារ ដើម្បីទទួលបាននូវប័ណ្ណសមធម៌ ដោយនឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ដោយជ្រើសរើសយកពីសង្កាត់ចំនួន ២ គឺសង្កាត់វត្តភ្នំ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងពិធីនោះ ក្រមការងារនឹងធ្វើតេស្តរកជម្ងឺអេដស៍ដោយការស្ម័គ្រចិត្ត ហើយបើពួកគាត់មានជំងឺអេដស៍ ក្រុមការងារនឹងផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់តែម្ដង។ ដោយឡែកចំពោះអ្នកដែលមិនមានជំងឺអេដស៍ទេ ក្រុមការងារនឹងធ្វើការពិនិត្យលទ្ធភាព នៃការផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់ទៅតាមការវិនិច្ឆ័យ។

លោក អ៊ីមរ៉ន ហាស្សាន់ ក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណជាង ៣ម៉ឺននាក់។ ក្នុងនោះ ក្រប្រភេ ទ១ មានចំនួនជាង ១ម៉ឺននាក់ និងក្រប្រភេទ ២ មានប្រមាណជាង ២ម៉ឺននាក់ ហើយនៅក្នុងខែសីហាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើធ្វើតេស្តរកជំងឺអេដស៍ដោយការស្ម័គ្រចិត្ត ជាមួយនឹងការធ្វើតេស្តដើម្បីផ្ដល់នូវប័ណ្ណសន្និធម៌ ទៅឲ្យប្រជាពលរដ្ឋក្រីក្រ ដែលគ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ហើយចំពោះកិច្ចការងារខាងលើនេះ គឺបានទទួលការឯកភាពពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចហើយ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


