ព័ត៌មានជាតិ
អគាររដ្ឋបាលថ្មីក្រសួងចំនួន ៥ ចាយថវិកាសាងសង់អស់ច្រើនជាងគេ
អគារទីស្តីការក្រសួងចំនួន ៥ បានបញ្ចប់ការសាងសង់និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់។ ជាក់ស្តែងទីស្តីការក្រសួងមហាផ្ទៃថ្មីទើបតែបញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ។
អគារទីស្តីការក្រសួងមហាផ្ទៃថ្មីសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អគារទីស្តីការក្រសួងមហាផ្ទៃតម្លៃសាងសង់ជាង ៦០ លានដុល្លារ
អគារទីស្តីការក្រសួងមហាផ្ទៃថ្មីជាអគាររដ្ឋបាលធំជាងគេ និងចាយថវិកាសាងសង់អស់ច្រើនជាងគេប្រមាណ ៦០ លានដុល្លារអាមេរិក។
២.អគាររដ្ឋបាលក្រសួងការពារជាតិ
អាគាររដ្ឋបាលក្រសួងការពារជាតិ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨។ អគារក្រសួងការពារជាតិថ្មី សាងសង់ក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនិងការចូលរួមភពីសប្បុរសជន ដោយចំណាយការសាងសង់អស់ប្រមាណ ៣០ លានដុល្លារ។

អាគាររដ្ឋបាលក្រសួងការពារជាតិថ្មីតម្លៃសាងសង់ជាង ៣០ លានដុល្លារ
អគាររដ្ឋបាលថ្មីក្រសួងការពារជាតិ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន កាលពី ២៩ ធ្នូ ឆ្នាំ២០២១។
៣.អគារទីស្តីការក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយថវិកាសាងសង់អស់ជាង ២៨ លានដុល្លារ។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តម្លៃជាង ២៨ លានដុល្លារ
ដោយប្រើប្រាស់រយៈពេលសាងសង់ជាងមួយឆ្នាំ អគារទីស្តីការក្រសួងដែនដីថ្មីទទួលបានការចាប់អារម្មណ៍ទៅលើការរចនាក្បូរក្បាច់យ៉ាងត្រដែតត្រដឹមទាំងផ្នែកខាងក្រៅនិងខាងក្នុងអគារ។
៤.អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២១ ដែលចាយថវិកាសាងសង់អស់ប្រមាណ ២៦ លានដុល្លារ ដែលមានទីតាំងតាមបណ្តោយវិថី ៥៩៨ ឬវិថី «ជា សុផារ៉ា» នៅក្នុងសង្កាត់ច្រាំងចម្រេះ ២ ខណ្ឌឬស្សីកែវ។
អគារទីស្តីការថ្មីរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំបំពាក់ប្រព័ន្ធសូឡាទាញយកថាមពលពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារ ដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងរួមចំណែកសន្សំសំចៃថវិកាជាតិតាមរយៈការប្រើប្រាស់ថាមពលបៃតង។

អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនតម្លៃសាងសង់អស់ជាង ២៦ លានដុល្លារ
៥.អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។

អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីមិនមានការបញ្ជាក់តម្លៃសាងសង់
អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី មានកម្ពស់ ១៨ ជាន់ជាសំណង់អគារខ្ពស់ជាងគេមួយបើធៀបជាមួយសំណង់អគារក្រសួងផ្សេងទៀតនៅកណ្ដាលរាជធានីភ្នំពេញ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ពីតម្លៃសាងសង់អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីតើចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះទេ។
ក្រៅពីអគារក្រសួងទាំង ៥ អគារក្រសួងរដ្ឋចំនួនពីរទៀតបានបញ្ចប់ការសាងសង់និងដាក់ឲ្យប្រើប្រាស់កន្លងទៅ។ ក្នុងនោះមានអគារទីស្តីការក្រសួងបរិស្ថានដែលមានទីតាំងតាមបណ្តោយផ្លូវទន្លេបាសាក់ខាងកើតក្រសួងការបរទេស បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៦ ដែលចាយថវិកាសាងសង់អស់ប្រមាណ ៨ លានដុល្លារអាមេរិក និងអគារទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីនៅជាប់សាលារាជធានីភ្នំពេញ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃ ១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលចំណាយថវិកាសាងសង់អស់ជាង ៧ លានដុល្លារ៕

អគារក្រសួងបរិស្ថានតម្លៃជាង ៨ លានដុល្លារ

អគារទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តម្លៃជាង ៧ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


