ព័ត៌មានជាតិ
ពលករខ្មែរបម្រើការងារនៅកូរ៉េខាងត្បូងបង្ហាញក្តីរំភើបនិងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលរដ្ឋសភា បោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី
បងប្អូនពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងវិស័យនានា នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីរំភើប និងអបអរសាទរយ៉ាងក្រៃលែងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។
តាមរយៈវីដេអូឃ្លីប ថ្លែងចេញពីទឹកដីនៃសាធារណរដ្ឋកូរ៉េ បងប្អូនពលករបានបង្ហាញការគាំទ្រ និងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបាននូវជោគជ័យថ្មីៗ ធានាបាននូវសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។

បងប្អូនពលករខ្មែរ បានបន្តថា សម្រាប់ពួកគាត់ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ បានប្តេជ្ញាគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះបងប្អូនពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព អង់អាចក្លាហានក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យរីកចម្រើនបន្តទៅមុខ ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីដឹកនាំប្រទេសយើងឱ្យកាន់តែរីកចម្រើន»។
បងប្អូនពលករខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលប្រទេសកម្ពុជា កំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្ស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


