ព័ត៌មានជាតិ
រដ្ឋបាលស្រុកមោងឫស្សី បញ្ជូនទឹកតាមប្រព័ន្ធធារាសាស្ត្រ ដល់ភូមិដែលដាច់ទឹក
បន្ទាប់ពីបានបញ្ជូនទឹកផឹកតាមរយៈរថយន្តពន្លត់អគ្គិភ័យទៅចែកជូនបណ្តោះអាសន្នរួចមក ពេលនេះរដ្ឋបាលស្រុកបានរកវិធីបង្ហូរទឹកតាមប្រព័ន្ធធារាសាស្ត្រទៅដល់ ភូមិចំនួនពីរ ក្នុងឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលប្រឈមនឹងការដាច់ទឹកប្រើប្រាស់ ដោយសារភាពរាំងស្ងួត។

ប្រជាពលរដ្ឋប្រមាណ ១៧៥គ្រួសារ បាន និងកំពុងដាច់ទឹកប្រើប្រាស់ និងទឹកបរិភោគ ស្របពេលដែលមេឃមិនអំណោយផល មិនផ្តល់ទឹកភ្លៀង រីឯកម្តៅសីតុណ្ហភាពកាន់តែបង្កើនថែមទៀត។

កាលពីម្សិលមិញនេះ លោកអភិបាលរងស្រុក បឿន សុវណ្ណ បានដឹកនាំកម្លាំងសមត្ថកិច្ចស្រុក ចុះបើកបង្ហូរទឹកតាមប្រព័ន្ធធារាសាស្ត្រ ពីទ្វារទឹកកកោះ បង្ហូរតាមប្រលាយ កាត់តាមទួលព្រំ ភូមិស្តី និងឃុំតាលាស់ និងបានបង្ហូរចូលទៅតាមស្រះ និងបឹងនានា ដើម្បីជូនប្រជាពលរដ្ឋដែលប្រឈមនិងភាពរីងស្ងួតបានប្រើប្រាស់ឡើងវិញ។

ការចែកជូនប្រជាពលរដ្ឋ ដែលជួបការរាំងស្ងួតដោយគ្មានទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃ ចំនួន ១៧៥ គ្រួសារនេះ គឺ នៅភូមិទួលសាករ និងភូមិម៉ាណោក ក្នុងឃុំ តាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

គួររម្លឹកថា ដោយយោងទៅលើភាពចាំបាច់ដោយខានមិនបាន កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកសណ្ដាប់ធ្នាប់ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលាស់ បានចេញរថយន្តអគ្គិភ័យមួយគ្រឿង ផ្ទុកដោយទឹកស្អាតពេញសុីទែន ដើម្បីចុះជួយពលរដ្ឋដែលកំពុងដាច់ទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


