ព័ត៌មានជាតិ
ផ្ទះមនុស្សធម៌២ខ្នង ត្រូវបានផ្តល់ជូនពលរដ្ឋក្រលំបាក ២គ្រួសារក្នុងស្រុកចំនួន២
ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី ព្រមទាំង ព្រះសង្ឃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និងទី១៦ នៅទីតាំង ២កន្លែង ផ្សេងគ្នា ជូនពលរដ្ឋទីទ័លក្រលំបាក ២គ្រួសារ ដោយ ១គ្រួសារ ស្ថិតក្នុងភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម និង ១គ្រួសារទៀត ក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា គ្រួសារ ទី១.ឈ្មោះ ញ៉ិល សុខនី អាយុ ៤៩ឆ្នាំ រស់នៅ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ឆ្នាំ ជាជនពិការភ្នែក និងជើង មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ក្រ២ គួបផ្សំចំណូលតិចតួច ដែលបានពីប្រពន្ធដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះអ្នកស្រុក។ ពួកគាត់ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម ដំបូលជញ្ជាំងធ្លុះធ្លាយ ហើយពិបាកជ្រកពេលភ្លៀងម្តងៗ ។

ចំណែក គ្រួសារទី២ ឈ្មោះ ឡុំ ស្រីតូច ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី ១នាក់ អាយុ ៣ឆ្នាំ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស រស់នៅ ពឹងផ្អែកលើសប្បុរសជន អ្នកជិតខាង រួមជាមួយការឧបត្ថម្ភរបស់ អាជ្ញាធរភូមិឃុំ និងការជួយពីរាជរដ្ឋាភិបាល តាមរយ:ប័ណ្ណសមធម៌ក្រ១ ផងដែរ។ ស្រ្តីមេម៉ាយទុរគតនេះ មានតែកូនខ្ទមតូចផ្ទាល់ដី ដែលរដ្ឋបាលឃុំ ផ្តល់អោយ លើដីកេរ្តិ៍ ទំហំ ៨ម×១២ម ក្នុងភូមិខាងលើ។

លោក ទូច ឆៃ បន្តថា ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ជូន ២គ្រួសារនេះ ដែល ១ខ្នង មានតម្លៃប្រមាណ ១០.០០០.០០០រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណខេត្រ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម- ស្រុកកងមាស និងសប្បុរសជន ជូន ក្រុមគ្រួសារ និងក្មួយស្រី ឡុំ ស្រីតូច សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិតទៅ ។

ដោយឡែក ដើម្បីជួយសម្រាលជីវភាពរស់នៅ លោក អ៊ុន ចាន់ដា បានផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារទាំង ២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយក្នុង១គ្រួសារមាន ៖ អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ សាប៊ូ ដុំសម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល ។

ទន្ទឹមនឹងនោះ លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល ផងដែរ ៕
អត្ថបទ និង រូបភាពដោយ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


