ព័ត៌មានជាតិ
លោកប្រាំង ជលសា៖ «នៅតាមជនបទ តម្លៃអគ្គិសនីធ្លាក់ពី ៣ ០០០ រៀល នៅជាង ៧០០ រៀល»
រដ្ឋាភិបាលបានប្រឹងប្រែងពង្រីកបណ្តាញចែកចាយអគ្គិសនីទៅដល់ទីជនបទដាច់ស្រយាល និងបានខិតខំបញ្ចុះថ្លៃឲ្យបានសមសម្យដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាង ១០ ឆ្នាំមុន ការផ្គត់ផ្គង់អគ្គិសនីទួទាំងប្រទេសមានតែជាង ១៧ ភាគរយ ហើយក៏មិនមានស្ថេរភាពខណៈនៅតំបន់ជនបទខ្លះតម្លៃអគ្គិសនីអាចហក់ឡើងដល់ជាង ៣០០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។

លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា
លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជាបានរំលឹកពីការផ្គត់ផ្គង់ថាមពលអគ្គិសនីទូទាំងប្រទេសកាលពីជាង ១០ ឆ្នាំមុន ដែលគ្របដណ្តប់ត្រឹមជាង ១៧ ភាគរយ ខណៈប្រភពអគ្គិសនីបានមកពីការប្រើប្រាស់ប្រេងឥន្ធនៈមានថ្លៃដើមផលិតខ្ពស់ជាងថ្លៃលក់ ដែលជាឧបសគ្គក្នុងការពង្រីកនិងបង្កើនអត្រាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
បច្ចុប្បន្នសមត្ថភាពផ្គត់ផ្គង់អគ្គិសនីកើនឡើងជាង ១០ ដង បើធៀបឆ្នាំ ២០០៨ ហើយថ្លៃបានធ្លាក់ចុះពីជាង ៣ ០០០ រៀល មកត្រឹមជាង ៧០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងគឺថយចុះជិត ៥ ដង។
ក្រៅពីបញ្ចុះថ្លៃលើការប្រើប្រាស់ថាមពលអគ្គិសនី រដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ពលរដ្ឋក្រីក្រដែលជួបការលំបាកលើជីវភាពប្រចាំថ្ងៃ។

បើតាមលោក ប្រាំង ជលសា ប្រទេសជាច្រើនរួមទាំងប្រទេសនៅជិតខាងកម្ពុជាបានដំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ការខាតបង់អាជីវកម្ម ដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងសង្គ្រាម។ ក្នុងតួនាទីដែលលោកត្រូវមកដឹកនាំបន្តនៅអគ្គិសនីកម្ពុជា លោកនឹងរក្សាតម្លៃអគ្គិសនីមិនឲ្យឡើងថ្លៃទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកបន្ថែមទៀតដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់។
របាយការណ៍អាជ្ញាធរអគ្គិសនីកម្ពុជាបង្ហាញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋជាង ៩០% និងភូមិជាង ៩៨% នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ពីបណ្ដាញជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


