ព័ត៌មានជាតិ
មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ-ដេប៉ូប្រេងឥន្ធនៈ ៣៤ ទីតាំង រកឃើញ ១ ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ
មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ-ដេប៉ូប្រេងឥន្ធនៈ ៣៤ ទីតាំង ដែលស្ថិតក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ និងខេត្តចំនួន ៧ រកឃើញ ១ ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ។

នៅថ្ងៃទី ៤-៥ ខែកញ្ញា ឆ្នាំ ២០២៣ មន្ត្រី ក.ប.ប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង កំពង់ចាម កំពត កំពង់ធំ សៀមរាប ស្វាយរៀង រតនគិរី និងរាជធានីភ្នំពេញ បានបន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ចុះត្រួតពិនិត្យអនុលោមភាពតាមបណ្ដាស្ថានីយ-ដេប៉ូប្រេងឥន្ធនៈ ស្របតាមបញ្ញត្តិ នៃច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បានសរុបចំនួន ៣៤ ស្ថានីយ-ដេប៉ូ។

ជាមួយគ្នានោះ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ បានឲ្យដឹងថា ចំណោមស្ថានីយ-ដេប៉ូទាំងនោះ មានដេប៉ូតែ ១ ទីតាំងប៉ុណ្ណោះ ត្រូវបានរកឃើញថា ពុំមានអនុលោមភាពផ្នែកបរិមាណ ដែលសកម្មភាពនេះ ល្មើសនឹងបញ្ញត្តិ នៃច្បាប់ និងត្រូវទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕
អត្ថបទ ៖ ពិសី







-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


