ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េដឹកនាំគណៈប្រតិភូសមាគមពាណិជ្ជកម្មកូរ៉េ បំពេញទស្សនកិច្ចខេត្តព្រះសីហនុ
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អមដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association-KITA) ដឹកនាំដោយលោក Jeong Marn-ki ជាអនុប្រធានសមាគមនៅខេត្តព្រះសីហនុ។
ដំណើរទស្សកិច្ចនេះបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងពិនិត្យមើលពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយផ្តោតទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

លោកស្រីឯកអគ្គរាជទូតកម្ពុជាមានប្រសាសន៍ថា ការដឹកនាំគណៈប្រតិភូសមាគមអន្តរជាតិកូរ៉េនាពេលនេះ មានគោលបំណងពីរទី ១.ដឹកនាំសមាគមអន្តរជាតិរបស់កូរ៉េ មកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ២.ក្រុម ហ៊ុនឯកជនចំនួន៤ បានចូលរួមដំណើរទស្សនកិច្ច ដើម្បីឈ្វេងយល់ពីសក្តានុពលពាណិជ្ជកម្ម ការវិនិយោគ ពិសេសការនាំចេញនាំចូលរវាងប្រទេសកម្ពុជា-កូរ៉េ និងពិនិត្យលទ្ធភាពនៃការជំរុញពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រីបានឱ្យដឹងបន្ថែមទៀតថា សមាគមអន្តរជាតិកូរ៉េមានចំណាប់អារម្មណ៍ក្នុងការជំរុញផ្នែកផលិត លើវិស័យឧស្សាហកម្ម ហើយសមាគម មានសមាជិករហូតដល់ ៧៥ ០០០ក្រុមហ៊ុន ហើយសមាគមបានធ្វើការវាយតម្លៃថា តើក្រុមហ៊ុនណាខ្លះដែលមានការចាប់អារម្មណ៍មកលើការវិនិយោគនៅកម្ពុជា ជាក់ស្តែងពួកគាត់បានចែករំលែកនៅក្នុងកិច្ចប្រជុំក្នុងចំណោមសមាជិកទាំងអស់ ក្នុងនោះ៤០ភាគ រយ មានគោលបំណងមកធ្វើការវិនិយោគនៅកម្ពុជា និង៣០ភាគរយ នៃសមាជិកផ្សេងទៀត គាត់មានបំណងចង់សិក្សាបន្ថែមឱ្យស៊ីជម្រៅ ដើម្បីមកធ្វើការវិនិយោគនៅថ្ងៃអនាគត។

សមាគម ក៏បានលើកឡើងដែរថា ក្រៅពីប្រទេសវៀតណាម ប្រទេសឥណ្ឌូណេស៊ី កម្ពុជាជាប្រទេសទី៣ ដែលភាគីកូរ៉េ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់អាស៊ីរបស់យើងនេះ។
លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណ រដ្ឋកូរ៉េ បានបន្ថែមថា កន្លងមកភាគីបរទេសភាគច្រើនពួកគាត់មិនទាន់បានឈ្វេងយល់ស៊ីជម្រៅអំពីស្ថានភាព ទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការវិនិយោគនៅកម្ពុជានៅឡើយទេ ដូច្នេះយើងតែងតែព្យាយាមរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីចែករំលែកព័ត៌មាន និងបទ ពិសោធន៍ទាំងអស់នេះ ជូនដល់ពូកគាត់តាមរយ:កិច្ច ប្រជុំការផ្សព្វផ្សាយ ហើយដំណើរទស្សនកិច្ចនាពេលនេះជាឧទាហរណ៍មួយបន្ថែមទៀត ដែលយើងព្យាយាមជំរុញឱ្យពួកគាត់កៀកកាន់តែជិតជាមួយប្រទេសកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមចាប់ដៃជាមួយប្រទេសកម្ពុជាបន្ថែមទៀត ព្រោះប្រទេសកម្ពុជាជាប្រទេសមួយកំពុងតែមាន ការរីកលូតលាស់ មានសក្តានុពលធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះ យើងជំរុញឱ្យពួកគាត់ចាប់យកឱកាសមកធ្វើការវិនិយោគនៅពេលនេះ ដើម្បីចូល រួមអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ី។

លោកស្រីបានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចតែងតែជួយជ្រោម ជ្រែងក្នុងកិច្ចការងាររបស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ហើយពេលថ្មីៗនេះសម្តេចបានផ្តល់កាដូដ៏ធំមួយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅនិងធ្វើការនៅសាធា រណរដ្ឋកូរ៉េ ដោយអនុញ្ញាតឱ្យមានការធ្វើលិខិតឆ្លងដែនថ្មីនៅក្រៅប្រទេស ដែលចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េនេះទៅ។
តាងនាមឱ្យប្រជាជនកម្ពុជា មន្ត្រីស្ថានទូត និងបង ប្អូនយើងដែលរស់នៅសាធារណរដ្ឋកូរ៉េ លោកជំទាវបានសម្តែងនូវអំណរគុណដល់សម្តេចធិបតី ដែលបានយកចិត្តទុកដាក់ដល់បងប្អូនយើងរស់នៅក្រៅប្រទេស និងអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានជួយជំរុញ ជ្រោមជ្រែងកិច្ចការទូតសេដ្ឋកិច្ចរបស់ស្ថានទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យយើងបង្កើនសក្តានុពល និងឥទ្ធិពលការទូតពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនៅលើឆាកអន្តរជាតិ៕


អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


